គ.ជ.ប បំភ្លឺទៅកាន់បក្សភ្លើងទៀនជុំវិញករណីដែលបក្សនេះថា បក្សប្រជាជនបើកវគ្គបំពាក់បំប៉នដល់មន្ត្រីការិយាល័យបោះឆ្នោតនៅភ្នំពេញ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី២៥ ខែឧសភា បាន ចេញ សេចក្ដីបំភ្លឺទៅកាន់គណបក្សភ្លើងទៀនថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ពុំមាន ករណីបើកវគ្គបំពាក់បំប៉នមន្ត្រីការិយាល័យបោះឆ្នោតពីគណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញ ដូចការលើកឡើងរបស់គណបក្សភ្លើងទៀននោះឡើយ។

គួរជម្រាបថា តាមរយៈលិខិតលេខ ០៦៩/២២ គភទ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ របស់ គណបក្សភ្លើងទៀន បានស្នើសុំឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មាន វិធានការ ទប់ស្កាត់ និងបំភ្លឺលើករណីមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងគណបក្សប្រជាជនកម្ពុជាខណ្ឌទួលគោក ចាត់ប្រធានការិយាល័យបោះឆ្នោត អនុប្រធាន ការិយាល័យបោះឆ្នោត និងលេខាធិការការិយាល័យបោះឆ្នោត ទៅបើកវគ្គបំពាក់បំប៉ន។

ត្រង់ចំណុចនេះ គ.ជ.ប បានចេញបំភ្លឺថា កាលពីថ្ងៃទី២២ ខែឧសភា ពុំមានករណីបើកវគ្គបំពាក់ បំប៉នមន្ត្រីការិយាល័យបោះឆ្នោតដោយគណបក្សនយោបាយណាមួយ ដូចការលើកន ឡើងរបស់ គណបក្សភ្លើងទៀននោះទេ ដោយហេតុថានៅថ្ងៃទី២២ ខែឧសភា គ.ជ.ប មិនទាន់បានជ្រើសរើស និងតែងតាំងសមាសភាពគណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប) ណាមួយនៅឡើយទេ។

ផ្អែកតាមប្រតិទិនការងាររបស់ គ.ជ.ប ការប្រឡងជ្រើសរើសសមាសភាព គ.ក.ប សម្រាប់ការ បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២៕ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner