គជបទទួលបាន២៥បណ្តឹងរយៈពេល៦ថ្ងៃនៃការឃោសនា (Video Inside)

បណ្តឹងយ៉ាងហោចចំនួន២៥ករណីត្រូវបានប្តឹងមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងរយៈពេល៦ថ្ងៃដែលមានការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាជុំនិងសង្កាត់នា ពេលនេះ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់អ្នក សារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ ជុំវិញការទទួលបានបណ្តឹងនានាពីគណបក្សនយោបាយ ដែលក្នុងនោះបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាមានចំនួន១៨ ករណី, ប​ណ្តឹងរបស់គណ បក្សភ្លើងទៀនមានចំនួន២ករណី និងបណ្តឹងរបស់ប្រជាពលរដ្ឋមាន៤ករណី ។

មិនមានសេចក្តីរាយការណ៍បញ្ជាក់ថាតើបណ្តឹងទាំងឡាយនោះ បានជាប់ពាក់ព័ន្ធនឹងអ្វីខ្លះនោះឡើយ។ កម្ពុជាបើទោះបីជាមានបណ្តឹងទាំងឡាយនោះក្តី, ដំណើរការឃោសនាបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំសង្កាត់ដែលមានរយៈពេល៦ថ្ងៃមកនេះ មិនមានសេចក្តីរាយការណ៍នូវ អំពើហិង្សានោះឡើយ។

យោងតាមមន្ត្រីគជបក្នុងអំឡុងពេលឃោសនាបោះឆ្នោត ក៏មាន សកម្មភាពខ្លះដែលតម្រូវការជួយពីអាជ្ញាធរសម្របសម្រួល និងពង្វាងក្បួនឃោសនារបស់ គណបក្សនយោបាយ ជាពិសេសនៅតាមទីផ្សារ ដើម្បីបញ្ចៀសការរំខានដល់ប្រជាពលរដ្ឋនិង អាជីវករក្នុងផ្សារ។ ដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានការ ចូលរួមពីគណបក្សចំនួន១៧ ដែលការឃោសនានេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី៣មិថុនា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner