ធនាគារពិភពលោកផ្ដល់ហិរញ្ញប្បទាន១៦៩លានដុល្លារ (Video Inside)

ធនាគារពិភពលោក World Bank បានផ្ដល់ហិរញ្ញប្បទាន១៦៩លានដុល្លារដល់រាជរដ្ឋាភិបាល កម្ពុជាសម្រាប់ទ្រទ្រង់ដល់ការងារសុវត្ថិភាពផ្លូវ និងភាពធន់ទៅនឹងកត្តាអាកាសធាតុនៅ កម្ពុជា។

សេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក ដែលបណ្ដាញព័ត៌មាន ទទួលបាន នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា គម្រោងនេះ ជួយដល់ការសាងសង់ផ្លូវ និងស្ពាននៅតាមតំបន់រងការជន់លិចទឹក និងជួយបង្កើនសមត្ថភាពរបស់រដ្ឋាភិបាលក្នុង ការ ឆ្លើយតបទៅនឹងគ្រោះធម្មជាតិបង្កដោយអាកាសធាតុ។

យោងតាមធនាគារពិភពលោកដដែល, គម្រោងនេះ នឹងនាំអត្ថប្រយោជន៍ដល់ប្រជាជនចំនួនប្រហែល៥លាន៥សែននាក់ ក្នុងនោះ ៥២ភាគរយជាស្ត្រី នៅក្នុងខេត្តចំនួនប្រាំពីរ និងដល់អ្នកដែលប្រើប្រាស់បណ្តាញផ្លូវ ទាំងនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner