តុលាការបើកសវនាការកាត់ទោស William Guang (Video Inside)

តុលាការបើកសវនាការលើកដំបូងកាត់ទោសអតីតប្រធានបក្សខ្មែរក្រោក លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang និងបក្ខពួក១២នាក់ នៅថ្ងៃទី២៦ឧសភានេះ ទាក់ទងនឹងអំពើប្លន់ប្រដាប់ អាវុធក្នុង ផ្ទះអ្នកលក់ឡេម្នាក់ឈ្មោះ អ៊ាន សៀវម៉ី។

ករណីប្លន់នេះ បាន កើតឡើងតាំងពី ចុងឆ្នាំ ២០២១ដោយឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ក្រោយការចាប់ខ្លួន បានសារភាពថាគាត់គឺ ជាខ្លោងនៃការរៀបចំផែនការណ៍ប្លន់ប្រដាប់អាវុធនោះ។

អំពើប្លន់ដោយក្លែងខ្លួនធ្វើជាសមត្ថកិច្ចចូលឆែកឆេរក្នុងគេហស្ថានអ្នកលក់ឡេនោះ បានកើត ឡើងវេលាព្រឹកថ្ងៃទី១៩ធ្នូឆ្នាំ២០២១ និងត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញនិងចាប់ខ្លួននា យប់ថ្ងៃទី២០ឆ្នាំ។ សវនាការជំនុំជំរះនេះ ត្រូវបានតុលាការសម្រេចបន្តធ្វើនៅថ្ងៃទី២៤មិថុនា ឆ្នាំ២០២២ថែមទៀត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner