CMAC និងAPOPO ចុះហត្ថលេខាធ្វើជាដៃគូបោសសំអាតមីននៅព្រះវិហារ (Video Inside)

អង្គការស៊ីម៉ាក់ CMAC បានចុះMOUនូវទំហំទឹកប្រាក់ ២៨ម៉ឺន៤ពាន់៤២២ ដុល្លារអាមេរិក សម្រាប់សកម្មភាពបោសសម្អាតគ្រាប់មីនរយៈពេលពីរឆ្នាំ។

ពិធីចុះហត្ថលេខាបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២២ នៅទីបញ្ជាការCMAC ដែលជាកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងអង្គការ APOPO និងអង្គការស៊ីម៉ាក់។ គម្រោងរយៈពេលពីរឆ្នាំ នឹងគិតចាប់ពីថ្ងៃទី០១ ឧសភា ២០២២ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣។

អគ្គនាយក CMAC លោក ហេង រតនា បានថ្លែងថាគម្រោងថវិកាដែលគាំទ្រដោយប្រទេសបែលហ្ស៊ីកនោះ នឹង ត្រូវធ្វើនៅក្នុងខេត្តព្រះវិហារ។

ខេត្តព្រះវិហារគឺជាខេត្តដែលវេលាចុងក្រោយនេះ មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ និងរបួសច្រើននាក់ដោយគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ។ កាលពី ខែមករា ឆ្នាំ២០២២ នៅ ក្នុងខេត្តព្រះវិហារនោះ គ្រាប់មិនទាន់ផ្ទុះបានសម្លាប់មន្ត្រីដោះមីន ៣នាក់, និងធ្វើឱ្យមន្ត្រីដោះ មីន ម្នាក់ និងពលរដ្ឋម្នាក់ដទៃទៀត បានរងរបួសធ្ងន់។ ដោយឡែក កាលពីចុងខែមីនា ក្មេង ប្រុសម្នាក់ដែលបានកាន់គ្រាប់មិនទាន់ផ្ទុះយកមកលេង ក៏ត្រូវបាន ស្លាប់ដោយសារតែគ្រាប់ នោះបានផ្ទុះឡើង។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner