កាយសម្ព័ន្ធពង្រឹង ការហ្វឹកហាត់ក្នុងស្រុក និងក្រៅស្រុក ដើម្បីសម្រេចគោលដៅឈ្នះមេដាយមាសជូនជាតិ

បន្ទាប់ពីសម្រេចគោលដៅជំហ៊ានទី១ ការបំបែកកំណត់ត្រាឈ្នះមេដាយ លើកដំបូងជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដោយដណ្តើមបានមេដាយ៤គ្រឿង អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណយ ផាណា អះអាងថា នឹងដាក់ទិសដៅបង្កើនការហ្វឹកហាត់នៅក្នុងស្រុកទ្វេដង ដើម្បីពង្រឹងនៅចំណុចខ្វះខាត់ដូចជាបច្ចេកទេស និងបទភ្លេងជាដើម។ ទន្ទឹមជាមួយគ្នានោះ លោក ក៏បានដាក់ចេញនូវគម្រោងចេញទៅចូលរួមប្រកួតអន្តរជាតិឲ្យបានច្រើនបន្ថែមទៀត ទៅតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីឈានទៅសម្រេចតាមផែនការរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិ CAMSOC និងក្រសួងអប់រំយុវជន និងកីឡា ដណ្តើមឲ្យបានមេដាយមាសមួយគ្រឿង ជូនកម្ពុជា ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម កីឡាកាយសម្ព័ន្ធកម្ពុជា ដណ្តើមបានមេដាយសរុប៤គ្រឿង ប្រាក់៣គ្រឿង និងមេដាយសំរិទ្ធមួយគ្រឿង ៕អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner