ភាពអាក្រក់នៃការជ្រៀតជ្រែក និងការប្រើប្រាស់យោធា ក្នុងការកំណត់នូវប្រព័ន្ធអភិបាលកិច្ចផ្សេងៗនៅក្នុងប្រទេស

ក្នុងសុន្ទរកថាថ្លែងនាមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ កន្លងទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា៖ ប្រវត្តិសាស្ត្របានប្រាប់យើងម្តងហើយម្តងទៀតថា ការជ្រៀតជ្រែក និងការដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះ គឺការប្រើប្រាស់ជម្រើសយោធាក្នុងការកំណត់នូវប្រព័ន្ធអភិបាលកិច្ចផ្សេងៗ មិនមែនជាដំណោះស្រាយនោះឡើយ។ ផ្ទុយទៅវិញ ជម្រើសទាំងអស់នេះ បានត្រឹមតែនាំមកនូវការបាត់បង់ជីវិត ការឈឺចាប់ និងទុក្ខវេទនាសម្រាប់មនុស្សជាតិ និងជម្លោះផ្នែកសង្គម-សេដ្ឋកិច្ច កាន់តែច្រើនជាងមុនតែប៉ុណ្ណោះ។

កម្ពុជា គឺជាឧទាហរណ៍ជាក់ស្តែង ដែលបានឆ្លងកាត់សោកនាដកម្មដ៏អាក្រក់បំផុតកាលពីអតីតកាល ហើយបច្ចុប្បន្ន ការអនុវត្តនូវគោលនយោបាយដដែលនេះ កំពុងតែកើតឡើងនៅប្រទេសអាហ្វហ្គានីស្ថាន។ ឆ្លងកាត់នូវមេរៀនប្រវត្តិសាស្រ្តទាំងឡាយនេះ បានបង្ហាញយ៉ាងច្បាស់ថា ការគោរពនូវបំណងប្រាថ្នានៃប្រជាជាតិនីមួយៗ និងសិទ្ធិរបស់ប្រជាជនក្នុងការសម្រេចចិត្តដោយខ្លួនឯង គឺជាគុណតម្លៃមួយដ៏ធំធេង។ ប្រទេសធំ និងតូច តែងតែមានប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណីរបៀបរបបរស់នៅ និងការរៀបចំនយោបាយខុសៗគ្នា។

ប្រទេសនីមួយៗមិនគួរត្រូវបានបង្អាក់ដំណើរ ដោយសារតែការដាក់ទណ្ឌកម្មជាឯកតោភាគី ការហាមឃាត់ ឬវិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចផ្សេងទៀត ដែលរំលោភបំពានលើច្បាប់អន្តរជាតិ និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិនោះឡើយ។

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ការជ្រៀតជ្រែក #យោធា #កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស #ប្រព័ន្ធអភិបាលកិច្ច

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner