ហោរាសាស្រ្តអាជីពប្រចាំថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគ្មានអ្វីអាចបង្អាក់មុខរបរការងារ និងអាជីវកម្មរបស់លោកអ្នកបានទេ គឺវាអំណោយផលសម្រាប់ការងារទាំងឡាយ។ ដូច្នេះហើយសូមចាប់ផ្តើមអនុវត្តផែនការរបស់អ្នក។ អ្នកអាចធ្វើការបណ្តាក់ទុនលើកិច្ចការងារថ្មី ក៏ដូចជាអាចបោះបង់ការងារចាស់ផងដែរ។ សូមកុំទាន់ទុកចិត្តនឹងសមត្ថភាពការងារដែលអ្នកអាចធ្វើបាន គម្រោងការងារច្បាស់លាស់មិនត្រូវបោះបង់ចោលនោះទេ ជាពិសេសហាមដាច់ខាត។ ដោយឡែក សូមគោរពមតិយោបល់មនុស្សរួមក្រុមអោយបានល្អ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ លោកអ្នកនឹងទទួលបានជោគជ័យរាល់ការងារទាំងឡាយ ប៉ុន្តែភាពប្រកដប្រជាទាំងនេះទាក់ទងនឹងឥរិយារបស់អ្នក ក្នុងនោះដែរសូមជៀសដាច់ខាតការនិយាយវែកញែក បើទោះបីជាលោកអ្នកមានគំនិតយោបល់ត្រឹមត្រូវក្តី។ ក្រៅពីនេះ អ្នកអាចផ្លាស់ប្តូរការងារ ឬបង្កើតមុខរបរថ្មីបានមិនមានជំទាស់អ្វីទេ ប៉ុន្តែបើកាន់តែល្អនោះសូមលោកអ្នកធ្វើការសហការ។ កុំចោលការធ្វើពាណិជ្ជកម្ម និងបង្កើនទំនាក់ទំនងនឹងមនុស្សដែលស្ថិតក្នុងចំណោមការងាររបស់អ្នក។ ដោយឡែកសូមលោកអ្នកប្រុងប្រយ័ត្នក្រែងមានជំងឺដង្កាត់នានា។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើកិច្ចការនានាបានដោយមិនមានអ្វីជំទាស់ ហើយមិនបាច់រកមើលកាលទេសនោះទេ ពេលណាក៏អ្នកអាចាប់ផ្តើមបានដែរ។ ចំពោះលោកអ្នកធ្វើការរាជការ និងឯកជននឹងអាចទទួលបានដំណឹងល្អទាក់ទងនឹងឳកាសការងារដ៏រីករាយតបស្នងចំពោះការខិតខំប្រឹងប្រែងរបស់អ្នកកន្លងមក។ ចំណែកអ្នកប្រកបអាជីវកម្មនឹងទទួលបានប្រាក់ចំណេញ និងមានអតិថិជនគាំទ្រច្រើន។ ក្នុងនោះដែរ លោកអ្នកគួរយកចិត្តទុកដាក់ និងសម្របទៅតាមស្ថានភាពជាក់ស្តែង។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលខ្លាំងណាស់ចំពោះហិរញ្ញវត្ថុ ដូច្នេះសូមចាប់យកឳកាសការងារនានាដែលទាក់ទងនឹងការប្រើប្រាស់លុយកាក់ ដូចជាការបណ្តាក់ទុន ឬលក់ចេញទិញចូលអចលនទ្រព្យជាដើម។ ដោយឡែកប្រសិនបើអ្នកមានការលំបាកខ្លះក្នុងការដំណើរការការងារ សូមព្យាយាមរក្សាអ្វីៗឲ្យស្ថិតក្នុងស្ថានភាពដដែលសិន។ ដោយឡែក ប្រសិនបើលោកអ្នកមិនទាន់ជួបស្ថានភាពដែលអ្នករំពឹង ក៏មិនគួរបោះបង់ការងារក្នុងពេលនេះដែរ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះទាមទារឲ្យអ្នកមានក្តីអត់ធ្មត់ខ្ពស់ ពីព្រោះអ្នកអាចនឹងទទួលបានពត៌មានដែលមិនចាំបាច់មួយចំនួនមុនពេលល្ងាច។ ដោយឡែក ការងារទាំងអស់គឺអាចធ្វើទៅបាន គ្រាន់តែផលដែលអ្នករំពឹងទុកមិនសមតាមក្តីប្រាថា្ននៅពេលនេះ។ សូមពង្រឹងលទ្ធភាពក្នុងការគ្រប់គ្រង ឬដឹកនាំ ដើម្បីទទួលបានការចាប់អារម្មណ៍ និងកិច្ចសហការពីមិត្តរួមការងារ ឬមនុស្សដែលនៅក្បែរ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម មុខរបរ និងកិច្ចការងារនានានឹងទទួលបានអំណោយផលល្អប្រសើរណាស់។ ថ្ងៃនេះរាល់បញ្ហាតូចធំនឹងអាចជួយសង្រ្គោះបានដោយមនុស្សនៅក្បែរខ្លួនតែម្តង អាស្រ័យហេតុនេះសូមរក្សាផ្លូវចិត្ត ហើយធ្វើសេចក្តីល្អចំពោះមនុស្សនៅក្បែរខ្លួនអ្នក។ ផ្ទុយទៅវិញ រាល់កិច្ចការងារទាំងឡាយដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក គួរតែព្យាយាមបញ្ចប់ ហើយក៏មិនបាច់សុំជំនួយដែរ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ មុខរបររកស៊ី និងការងាររបស់អ្នកពិបាកក្នុងការទទួលបានផលតាមក្តីបំណង។ មតិរិះគន់ និងគំនិតយោបល់អវិជ្ជមានជាច្រើននឹងរំខានដល់ទឹកចិត្តរបស់អ្នកខ្លាំង ហេតុដូច្នេះសូមប្រុងប្រយ័ត្ន ធ្វើយ៉ាងណាកុំឲ្យខ្លួនឯងរងផលប៉ះពាល់ពីគំនិតយោបល់ពីខាងក្រៅខ្លាំងពេក។ សូមព្យាយាមចំណាយពេលវេលាធ្វើការ ទទួលខុសត្រូវឲ្យបានខ្ពស់។ ក្រៅពីនេះ លោកអ្នកមិនអាចខ្ជះខ្ជាយពេលវេលា និងថាមពលបានទេ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅយ៉ាងល្អ។ ក្នុងថ្ងៃនេះលោកអ្នកអាចសម្រេចចិត្តរក្សា ឬផ្លាស់ប្តូរកិច្ចការងារតាមក្តីប្រាថ្នា ហើយលទ្ធផលដែលទទួលបានគឺជាលទ្ធផលវិជ្ជមាន។ ក្រៅពីនេះសម្រាប់លោកអ្នកជាអាជីវករនឹងទទួលបានលាភសំណាងពីស្ថានភាពថ្ងៃនេះ។ អ្នកក៏ប្រហែលជានឹងមានឳកាសធ្វើការក្រៅម៉ោងបន្ថែមទៀតផងដែរ។ ផ្ទុយទៅវិញ សូមកុំទាន់ធ្វើការសម្រេចចិត្តលឿនពេក គួរផ្អាកបន្តិចសិនមុននឹងធ្វើការសម្រេចចិត្ត។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនះជាពេលវេលាដែលមានអំណោយផលសម្រាប់ការធ្វើទំនាក់ទំនងជាមួយដៃគូជំនួញ ថ្នាក់លើ ក៏ដូចជាសហសេវិក។ សូមកុំមានការស្ទាក់ស្ទើរក្នុងការលើកឡើងនូវគោលបំណងសំខាន់ៗមកពិភាក្សា និងចរចានៅពេលនេះ ពីព្រោះការខិតខំប្រឹងប្រែងរបស់អ្នកនឹងមានការកោតសរសើរ។ លោកអ្នកអាចនឹងជួបបញ្ហាប្រទាក់ក្រឡាតិចតួច ប៉ុន្តែសូមកុំបារម្ភ ពីព្រោះស្ថានភាពនោះនឹងរសាយទៅវិញដោយេកឯង។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងជាច្រើននឹងហូរចូលក្នុងផ្ទះរបស់អ្នក។ ហើយដើម្បីរក្សាស្ថេរភាពនៃសំណាងនេះ គួរយកចិត្តទុកដាក់ជាមួយមនុស្សទន់សខ្សោយ ដោយរួមទាំងមនុស្សចាស់ និងកុមារផងដែរ។ ចំពោះការបណ្តាក់ទុន ការផ្លាស់ប្តូរការងារថ្មី ឬដំណើរបេសកកម្មការងារអាចនឹងកើតឡើងដោយមិនបានគ្រោងទុក ដូច្នេះសូមត្រៀមខ្លួន ពិសេសទាក់ទងនឹងឯកសារលំអិត។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគ្មានអ្វីអាចបង្អាក់មុខរបរការងារ និងអាជីវកម្មរបស់លោកអ្នកបានទេ គឺវាអំណោយផលសម្រាប់ការងារទាំងឡាយ។ ដូច្នេះហើយសូមចាប់ផ្តើមអនុវត្តផែនការរបស់អ្នក។ អ្នកអាចធ្វើការបណ្តាក់ទុនលើកិច្ចការងារថ្មី ក៏ដូចជាអាចបោះបង់ការងារចាស់ផងដែរ។ សូមកុំទាន់ទុកចិត្តនឹងសមត្ថភាពការងារដែលអ្នកអាចធ្វើបាន គម្រោងការងារច្បាស់លាស់មិនត្រូវបោះបង់ចោលនោះទេ ជាពិសេសហាមដាច់ខាត។ ដោយឡែក លោកអ្នកមិនត្រូវធ្វើការរំលងដៃគូរបស់អ្នក បើទោះជាក្នុងស្ថានភាពយ៉ាងណាក៏ដោយ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររបស់អ្នកមានដំណើរការយ៉ាងរលូន ព្រមទាំងមានមនុស្សជាច្រើនគាំទ្រ។ ប្រសិនបើអ្នកមិនអាចសម្រេចចិត្តក្នុងកិច្ចការអ្វីមួយសូមពន្យាពេលសិន និងរកមនុស្សពិភាក្សាជាជាងឆេវឆាវ ប្រថុយប្រថាន។ លើសពីនេះ គួរធ្វើទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្ម ហើយព្យាយាមចង្អុលបង្ហាញគោលគំនិតដ៏រឹងមាំត្រឹមត្រូវរបស់អ្នក ពីព្រោះភាពស្ងាត់កំពុងធ្វើឲ្យបាត់បង់ទំនុកចិត្តធ្ងន់ធ្ងរ។ លោកអ្នកអាចនឹងជួបស្ថានការណ៍មិនល្អខ្លះៗ ប៉ុន្តែសូមកុំមានការព្រួយបារម្ភ។
ចំណាំៈ
ឆ្នាំទាំង៧ ជូត ខាល ថោះ វក រកា ច កុរ រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងទាំងប្រាក់កាស និងតួនាទីកំពុងមានសញ្ញាណដ៏រឹងមាំ។
ឆ្នាំទាំង៣ ឆ្លូវ ម្សាញ់ មមែ រាសីល្អមធ្យម។
ឆ្នាំទាំង២ រោង មមី រាសីស្រុតចុះ។