សម្តេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី

សឹង្ហបូរី ៖ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២២ នៅប្រទេសសឹង្ហបូរី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចូលជួបពិភាក្សាការងារជាមួយ ឯកត្តម រីឆាត ម៉ាល ( Rechard Marlse) ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី ។

ឯកឧត្តម រីឆាត ម៉ាល បានវាយតំលៃខ្ពស់លើទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យការពារជាតិ។ សង្ឃឹមថានឹង បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនាថ្ងៃ អនាគត ផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានសំដែងការអបអរដល់ ឯកត្តម រីឆាត ម៉ាល ដែលត្រូវ បានទទួលដំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី នាពេលថ្មីៗនេះ។ សម្តេចពិជ័យ សេនា បានបញ្ជាក់ថា៖ កិច្ចសហប្រតិបត្តិការរវាង កម្ពុជា-អូស្ត្រាលីមានតាំងពីយូរលុងណាស់មកហើយ ហើយកិច្ច សហប្រតិបត្តិការ នេះបាន ទទួលលទ្ធផលផ្លែផ្កាជាទីបំផុត។ អូស្ត្រាលីបានជួយដល់ក្រសួងការពារជាតិ កម្ពុជា ជំហាន ដំបូងលើ ការចងក្រង តាក់តែង សៀវភៅស ការពារជាតិ ដែលជាគោល នយោបាយការពារជាតិមួយដ៏មានសារៈសំខាន់ ហើយ សៀវភៅការពារជាតិឆ្នាំ ២០២២ ទើបតែបាន ប្រកាសជា ផ្លូវការ នាពេលថ្មីៗកន្លងទៅនេះ ។ ក្រៅពីនេះអូស្ត្រលីបាន ជួយបណ្តុះបណ្តាល ភាសាអង់គ្លេស ដល់ ខភម ហើយតាម រយៈចំណេះ ដឹងផ្នែកភាសាអង់គ្លេសនេះ កម្ពុជាបានបញ្ជូន សិក្ខាកាម ទៅបន្តការសិក្សានៅកគ្រប់ទិសទីបន្តទៀត ។ ដោយឡែក នាយទាហានដែលបាន ទៅបណ្តុះបណ្តាល នៅអូស្ត្រាលី បានមកបំពេញការងារ ក្នុង ខ.ភ.ម វិញ ប្រកបដោយគុណភាព ។

ក្នុងនាមជាប្រធានអាស៊ានប្តូរវេន នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ADMM សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអញ្ជើញ ឯកត្តម រីឆាត ម៉ាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី អោយមក ចូលរួម ក្នុង កិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក ( ADMM-Plus) នាខែវិច្ឆិកាខាងមុខនេះផងដែរ ។ មានមតិឆ្លើយតបវិញ ឯកត្តម រីឆាត ម៉ាល បានសំដែង ការអបអរសាទរចំពោះកម្ពុជា ដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំរដ្ឋ មន្ត្រីការពារ ជាតិ អាស៊ាន ហើយ នឹង មានឱកាស អោយឯកឧត្តម បានទៅទស្សនាប្រទេសកម្ពុជា ជាថ្មីម្តងទៀត៕ ប្រភព ៖ កងទ័ព

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner