ក្រសួងបរិស្ថានរៀបចំសិក្ខាសាលា ស្តីពីទិសដៅពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធាន គណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន បានដឹកនាំ សិក្ខាសាលាស្តីពីការពង្រឹងប្រសិទ្ធភាព និងលើកទិសដៅនៃការ គ្រប់គ្រង សំរាម សំណល់រឹងទីប្រជុំជន។សិក្ខាសាលាបានប្រព្រឹត្ត ទៅ នៅ ទីស្តីការក្រសួង។

ពិធីនេះក៏មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមន្ត្រីជំនាញពាក់ព័ន្ធ ចូលរួមជាច្រើននាក់ ។

គួរបញ្ជាក់ថាសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងប្រសិទ្ធភាព និងលើកទិសដៅនៃការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឱ្យបានល្អប្រសើរបន្ថែមទៀត ក្នុងការចូល រួមលើកកម្ពស់នូវសុខុមាលភាព សោភ័ណភាព អនាម័យ បរិស្ថាន ជូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមអនុវត្តច្បាប់ គោលនយោបាយ ទស្សនវិស័យរបស់រាជរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តដែល បានដាក់ចេញ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner