វគ្គហ្វឹកហ្វឺនបំប៉នជំនាញការងារភស្តុភារ កងទ័ពជើងគោក ឆ្នាំ២០២២ ជំនាន់ទី៣ បានប្រារព្ធពិធីបើកក្រោមអធិបតីភាពមេបញ្ជាការរង កងទ័ពជើងគោក

កំពង់ស្ពឺ ៖ អនុវត្តន៍តាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ២០២២ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ការិយាល័យទី៤ កងទ័ជើងគោក បានដាក់ចេញនូវផែនហ្វឹកហ្វឺនប្រចាំឆ្នា២០២២ របស់ខ្លួន ដោយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដំណើរការបើកវគ្គហ្វឹកហ្វឺនគបំប៉នជំនាញការងារភស្តុភារ ប្រចាំ ឆ្នាំ២០២២ ជំនាន់ទី៣ ជូនដល់យោធិនចំណុៈកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក កែន តារា មេបញ្ជាការរង កងទ័ពជើងគោក នៅមជ្ឈមណ្ឌលហ្វឹកហ្វឹន កងទ័ពជើងគោក ពេជ្រនិល ខេត្តកំពង់ស្ពឺ ។

បន្ទាប់ពីសុន្ទរកថាស្វាគមន៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ពេជ សំអុន នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក រួចមក អញ្ជើញមានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម កែន តារា បានចាត់ទុកថា៖ ការងារភស្តុភាជាភារកិច្ចមួយនៅក្នុងចំណោមភារកិច្ចនានារបស់កងយោធពលខេមរភូមិន្ទ ក្នុងការលើកកម្ពស់ និងបង្កើនសមត្ថភាព ប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ សំដៅបង្កគ្រប់លទ្ធភាពជូនគ្រប់កងឯកភាព ក៏ដូចជានាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លើជំនាញការងារភស្តុភារ រួមចំណែកការលើកកម្ពស់ការដឹកនាំបញ្ជាការបំពេញភារកិច្ចប្រកបដោយជោគជ័យ ប្រសិទ្ធភាព ការទទួលខុសត្រូវខ្ពស់ ក្នុងការធានាជីវភាពរស់នៅជូនកងទ័ព ក៏ដូចជាការបង្កើនការដឹកនាំគ្រប់ខ្សែររយៈលើវិស័យការងារភស្តុភារ ឈានទៅសម្រេចក្នុងភារកិច្ចចាំបាច់ចំពោះមុខ ក៏ដូចជាស្តីពីការណែនាំរបស់ក្រសួងការពារជាតិ និងជាដំណើរការកែទម្រង់កងយោធពលខេមរភូមិន្ទ ឆ្លើយតបបានតាមផែនការ និងយុទ្ធសាស្ត្រកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម កែន តារា ក៏បានបន្ថែមទៀតថា ៖ ជំនាញនេះក៏បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីបង្កើនប្រសិទ្ធភាពដឹកនាំបញ្ជា និងការឯកភាពពីរបៀបធ្វើការងារលើវិស័យភស្តុភារ ក៏ដូចជាការធ្វើផែនការ ការគ្រប់គ្រង ការបែងចែក ការបើក ការទទួល និងការទទួលខុសត្រូវតាមលំដាប់ថ្នាក់ ការងារអនុវត្តតាមឋានានុក្រម មានតម្លាភាព ប្រសិទ្ធភាពគណនេយ្យភាព និងរហ័សទាន់ពេលវេលា សំដៅធានាបានទាំងបរិមាណ និងគុណភាព និងធ្វើជាសេនាធិការឲ្យមេបញ្ជាការក្នុងការបញ្ជាប្រើប្រាស់បានសមស្រប ដែលមានភាកិច្ចជាមូលដ្ឋានស្បៀង បរិក្ខា សម្ភារៈឲ្យដល់កងទ័ពដើម្បីធានាដល់ការប្រយុទ្ធ ការងារហ្វឹកហ្វឺន ការបំពេញបេសកកម្ម និងអនុវត្តន៍យុទ្ធសាស្ត្រការពារជាតិបានរឹងមាំ ។

ឯកឧត្តម កែន តារា ក៏បានថ្លែងកោតសរសើរ វាយតំលៃខ្ពស់ជំពោះនាយ-ពលទាហាន នៃ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកទាំងអស់ដែលបានសហការគ្នាជាធ្លុងមួយ ក្នុងការបំពេញភារកិច្ចរបស់ខ្លួននាពេលកន្លងមក ដោយអនុវត្តន៍តាមចរាចរណែនាំ ការចង្អុលបង្ហាញពីក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ទទួលបានលទ្ធផលជោគជ័យគួរជាទីមូទន និងបានថ្លែងអំណរគុណផងដែរ ចំពោះការិយាល័យទី៤ កងទ័ពជើងគោក និងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានរៀបចំដំណើរការបើកវគ្គ បំប៉នជំនាញការងារភស្តុភារ ប្រចាំឆ្នាំ២០២២ ប្រព្រឹត្តិទៅតាមការគ្រោងទុកនាពេលនេះ ។

ឯកឧត្តម កែន តារា បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ចំណេះពីគ្រូយោធាចារ្យ ត្រូវបង្កើនយកចិត្តទុកដាក់រៀនសូត្រឲ្យអស់ពីសមត្ថភាពខ្លួន ត្រូវគោរពឲ្យបាននូវវិន័យ បទបញ្ជាផ្ទៃក្នុងវគ្គឲ្យបានល្អ ត្រូវយកអស់កម្លាំងកាយចិត្តខិតខំរៀនសូត្រ ដើម្បីប្រែក្លាយជានាយទាហានដែលមានសមត្ថភាពពេញលេញ គុណភាព និងជាក់លាក់ ជារបងការពារជាតិរឹងមាំ ។ ចំពោះ
គ្រូយោធាចារ្យត្រូវយកចិត្តទុកប្រើប្រាស់សមត្ថភាពជំនាញខ្លួន បង្ហាត់បង្រៀនផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៏ល្អៗជូនដល់សិក្ខាកាមងាយយល់សង្ឍឹមថាពេលបញ្ចប់វគ្គទទួលបានលទ្ធលល្អប្រសើរ ។

បើតាមរបាយការណ៏បើកវគ្គដែលផ្តល់ដោយឯកឧត្តម ឧត្តមសេនីយ៏ទោ ជ វណ្ណារិទ្ធ សេនាធិការរង នាយការិយាល័យទី៤ កងទ័ពជើងគោកបានឲ្យដឹងថា៖ ការិតាល័យទី៤ កងទ័ពជើងគោក បានដំណើរការបើកវគ្គហ្វឹកហ្វឺនជំនាញ ការងារភស្តុភារ កងទ័ពជើងគោក បាន ០២ជំនាន់ហើយ និងបើកវគ្គផ្ទៃក្នុងចំនួន ០១លើក។ ហើយឆ្នាំ២០២២នេះ តាមសថ្ថាប័នលេខ ០១០/២០២២ /ផក ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការងារហ្វឹកហ្វឺនកងទ័ពជើង ឆ្នាំ២០២២ របស់មេបញ្ជាការកងទ័ពជើងគោក ការិយាល័យទី៤ កងទ័ពជើងគោក បានដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភាឆ្នាំ២០២២ ជំនាន់ទី៣ បន្តទៀត បន្ទាប់ពីបានអាក់ខានដោយសារការាតល្បាតនៃជំងឺកូវីដ ១៩ នាពេលកន្លងមក ។ ចំពោះគ្គហ្វឹកហ្វឺនបំប៉នជំនាញការងារភស្តុភារ កងទ័ពជើងគោក ឆ្នាំ២០២២ ជំនាន់ទី៣ សិក្សាមានរយៈពេល ៩០ថ្ងៃ ។ចាប់ពិថ្ងៃទី១៣ ខែមិថុនា រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ។ មានសមាសភាពកម្មសិក្សាការីចូលរួមរៀនសូត្រចំនួន ៨១នាក់ សិក្ខាកាមចំនួន ៦០នាក់ គ្រូយោធាចារ្យចំនួន ១៥នាក់។ មកពីបណ្តាកងឯកភាពចំណុះ កងទ័ពជើងគោក ។ សិក្សាខ្លឹមសារមេរៀន រួមមាន ជំនាញភស្តុភារ អប់រំចិត្តសាស្ត្រ សុខាភិបាល និងយោធារួម ៕ ប្រភព ៖ កងទ័ព

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner