នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួន ជនសង្ស័យ បានចំនួន ០៣នាក់ ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

ភ្នំពេញ៖ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ឱ្យដឹងស្តីពីការបង្ក្រាបជាក់ស្តែងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (កាំបិតបុង័តោ) នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២ វេលាម៉ោង ១៦ នៅចំណុចមុខវត្តឧត្តរ៉ាវត្តី ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ដោយឃាត់ខ្លួន ជនសង្ស័យ បានចំនួន ០៣នាក់។

មន្ត្រីនគរបាលខណ្ឌបានឱ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួន បានទាំង ០៣នាក់រួមមាន៖ ១- ឈ្មោះ កន បញ្ញា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន មានទីលំនៅផ្ទះលេខ៩D ផ្លូវលំ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ , ២- ឈ្មោះ សំអ៊ែល ម៉េងលី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ និង៣- ឈ្មោះ ឃាង ឆាងទ្រី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរប្រូឡាន មានទីលំនៅផ្ទះជួល សំបុកចាប សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ (គ្មានសារធាតុញៀន)។ សំភារៈដកហូតរួមមាន៖ ១- ម៉ូតូមួយគ្រឿង ម៉ាក HONDA BEAT ពណ៍ខ្មៅ សេរី ឆ្នាំ ២០២២ ពាក់ស្លាកលេខ ភ្នំពេញ ១IZ-៨០៤៣, ២- កាំបិតប៉័ងតោ ចំនួន ០២ដេីម, ៣- កាំបិតកាប់ដូង ០១ដេីម, ៤- ដាវកែច្នៃ ០១ដេីម ។

មន្ត្រីនគរបាលខណ្ឌបានបន្តថា នៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យបាននាំគ្នានៅជិះម៉ូតូលេងម្តុំបូរីអង្គរ ចេញមកកន្លែងកេីតហេតុ ក្នុងគោលបំណង ដើរលេង ដោយបានទុកកាំបិតចំនួន៤ដើម ក្នុងកាតាបដើម្បីការពារខ្លួន ពេលមកដល់មុខវត្តឧត្តរ៉ាវត្តី បានជួបនឹងកម្លាំងសមត្ថកិច្ចល្បាតឃេីញមានការសង្ស័យ ក៏ឃាត់ត្រួតពិនិត្យរកឃេីញសម្ភារៈដូចខាងលេី ហើយនាំខ្លួនជនសង្ស័យ មកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវតែម្តង។

ចំពោះមុខផ្នែកជំនាញខណ្ឌ-ប៉ុស្តិ៍ កំពុងធ្វេីការសួរចម្លេីយ កសាងសំណុំរឿងបញ្ចូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕ ដោយ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner