សមត្ថកិច្ច ចុះឆ្មក់បង្ក្រាបសង្វៀងជល់មាន់ និងបាញ់អាប៉ោងមួយកន្លែង ឃាត់ខ្លួនមនុស្ស៤នាក់ ដកហូតបានមាន់ ១៦ក្បាល រថយន្តម៉ូតូជាច្រើនគ្រឿង

ភ្នំពេញ ៖ ក្រោយទទួលបានព័ត៌មាន និងសេចក្ដីរាយការណ៍ច្បាស់ការពីទីតាំង សង្វៀន ជល់មាន់ និងល្បែងអាប៉ោងដ៏ធំមួយកន្លែង កំពុងតែជុំគ្នាលេងយ៉ាង អានាធិបតេយ្យ ត្រូវបានកម្លាំង សមត្ថកិច្ច សហការជាមួយកម្លាំងគណៈបញ្ជការ ឯក ភាពខណ្ឌឬស្សីកែវ ចុះឆ្មក់បង្ក្រាប ឃាត់ខ្លួនបានមនុស្សចំនួន៤នាក់ ដកហូតមាន់ជល់ចំនួន ១៦ក្បាល សម្ភារៈសម្រាប់ល្បែងអាប៉ោង រថយន្តចំនួន ២គ្រឿង ម៉ូតូកង់បីឥណ្ឌាចំនួន ២គ្រឿង និងម៉ូតូចំនួន ៩គ្រឿង ។

ប្រតិបត្តិការនេះ បញ្ជាផ្ទាល់ដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ចុះឆ្មក់បង្ក្រាបទីតាំងសង្វៀនជល់មាន់ និងល្បែងស៊ីសងអាប៉ោង បានធ្វើឡើងកាលពីវេលាម៉ោង៣ និង២០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅដីឡូ ផ្លូវ៩៨ នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

លោក ឯក ឃុនដឿន អភិបាលខណ្ឌ បានឱ្យដឹងថា មុនឈានដល់ការ ចុះឆ្មក់ បង្ក្រាប ទីតាំងនេះ បានសម្រេច ដោយទទួលបានសេចក្ដីរាយការណ៍ និងព័ត៌មានច្បាស់ការ រួចហើយបានចាត់ កម្លាំង ចុះច្បាមស្រាវជ្រាវ កំណត់ទីតាំងបានឡោមព័ន្ធ ចុះឆ្មក់បង្ក្រាប់តែម្ដង។ លោក បានបន្តទៀតថា ក្រោយប្រតិបត្តិការទីតាំង រោង ជល់មាន់នេះ ធ្វើពីដែក ប្រក ស័ង្កសី គឺឱ្យខាងកម្លាំងរុះរើចេញឱ្យអស់ មិនឱ្យកើតមានឡើងវិញឡើយ ។

ក្រោយពេល បញ្ចប់ប្រតិបត្តិការនេះ មនុស្សចំនួន ៤នាក់ រួមទាំង វត្ថុតាងដកហូតបាន រួមមានមាន់ជល់ចំនួន ១៦ក្បាល សម្ភារៈសម្រាប់ល្បែងអាប៉ោង រថយន្តចំនួន ២គ្រឿង ម៉ូតូកង់បីឥណ្ឌាចំនួន ២គ្រឿង និងម៉ូតូចំនួន ៩គ្រឿង ត្រូវបាន កម្លាំង នាំយកទៅ អធិការនគរបាល ខណ្ឌឬស្សីកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner