គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលស្គាល់ ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តកណ្តាល ជំនួសឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន ដែលទទួលមរណភាព

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។

ជាលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័តទទួលស្គាល់ ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តកណ្តាល ជំនួសឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន ដែលទទួលមរណភាព។ ការប្រកាសពីសុពលភាពអាណត្តិតំណាងរាស្រ្តថ្មីរបស់ ឯកឧត្តម ចាប ម៉ុច នឹងធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នាពេលខាងមុខ។

ជាមួយគ្នានេះ អង្គប្រជុំបានអនុម័តស្នើ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បន្តពិនិត្យពិចារណាបន្ថែមទៀត លើគម្រោងទស្សនកិច្ចរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅសាធារណរដ្ឋឥណ្ឌា៕ ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner