កម្ពុជានឹងប្រារព្វទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ ២៨ មេសា ២០២២។

បើយោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២២របស់ក្រសួងការងារបានបញ្ជាក់ដល់សាធារណៈជន និយោជក កម្មករ និយោជិត និងអង្គការវិជ្ជាជីវៈថា ក្រោមកិច្ចសហការជាមួយគម្រោងលើកកម្ពស់ស្តង់ដា សុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់ និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការ អន្តរជាតិខាងការងារ ក្រសួងនឹងរៀបចំប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ ២៨ មេសា ក្រោមប្រធានបទ “ធ្វើសកម្មភាពរួមគា្នដើម្បីកសាងវប្បធម៌សុវត្ថិភាព និងសុខភាពការងារ ជាវិជ្ជមាន” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅខេត្តសៀមរាប។

ក្រសួងបញ្ជាក់ថានេះជាឆ្នាំទី១៧ហើយ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រារព្ធទិវាពិភពលោកដើម្បី សុវត្ថិភាព និងសុខភាពការងារ ក្នុងគោលបំណងផ្សព្វផ្សាយអំពីទំហំនៃគ្រោះថ្នាក់ការងារនិងជំងឺវិជ្ជាជីវៈ និង បំផុសការយល់ដឹងជាសាធារណៈស្តីពីសុវត្ថិភាព និងសុខភាពការងារ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងធ្វើការ ព្រមទាំងទាញការគាំទ្រពីស្ថាប័នពាក់ព័ន្ធ អង្គការនិយោជក និងអង្គការកម្មករនិយោជិត។

គួរបញ្ជាក់ថាទិវានេះ នឹងមានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្តី ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងអង្គការ អន្តរជាតិខាងការងារ តំណាងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា តំណាងនិយោជក និងសហជីព ព្រមទាំង តំណាងស្ថាប័នពាក់ព័ន្ធ ម្ចាស់រោងចក្រ សហគ្រាសនានា និងកម្មករនិយោជិតសរុបចំនួន ៧០០នាក់៕ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner