អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលតួនិរតីរបស់ប្រាសាទលលៃ
អត្ថបទដោយ៖
ចាន់ វិចិត្រ
ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលតួនិរតីរបស់ប្រាសាទលលៃ ដែលមានសភាពទ្រុឌទ្រោម ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ។
ការងារជួសជុលដែលបានចាប់ផ្តើមពីខែមិនាឆ្នាំ២០២២មកនោះ ដល់ពេលនេះសម្រេចបានជាង៦០ភាគរយហើយ។ ចំពោះការងារដែលនៅសេសសល់មួយចំនួនទៀតដូចជា ជួសជុលពង្រឹងរចនាសម្ពន្ធជញ្ជាំងផ្នែកខាងលើ បិទស្នាមប្រេះតាមជញ្ជាំងដើម្បីការពារជម្រាបទឹក និងធ្វើគ្រោងដែកពីខាងក្នុង ដើម្បីទប់ទ្រលំនឹងតួប្រាសាទ គ្រោងនឹងបញ្ចប់មុនដំណាច់ឆ្នាំ២០២២ខាងមុខ។ ចាន់ វិចិត្រ







ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។