ផ្ទះចំនួន៣៧ខ្នងនៅខណ្ឌច្បារអំពៅ ត្រូវបានអគ្គិភ័យលេបត្របាក់ ខ្ទេច

ភ្នំពេញ៖ គ្រោះអគ្គិភ័យមួយបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ ចំនួន៣៧ខ្នងផ្ទះ ដែលជាប្រភេទសំណង់ ថ្មក្រោមឈើលើ នៅ វេលាម៉ោង៤ល្ងាចថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចម្ដុំជិត ច្រាំងបាក់ ផ្លូវលំក្រុម៤ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ ឃើញមានអណ្ដាតភ្លើងនិងផ្សែងហ៊ុយចេញផ្ទះមួយ ហើយ ប្រជាពលរដ្ឋអ្នករស់នៅជិតខាងបានរត់ចេញ ស្រែក ឆោឡោ ដើម្បីនាំគ្នាជួយយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ តែមិនអាច គ្រប់គ្រង់បានដោយសារអណ្ដាតភ្លើងឆាប់ឆេះលឿនយ៉ាងសន្ធោសន្ធៅ រាលដាលឆេះដល់ផ្ទះអ្នកជិតខាងយ៉ាងលឿនបំផុត។

អាជ្ញាធរមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុនិងបានទាក់ទងទៅការិយាល័យជំនាញបង្ការនិងពន្លត់អគ្គិភ័យ ចេញរថយន្តពន្លត់ អគ្គិភ័យ គ្រប់គោលដៅដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ យ៉ាងណាអគ្គិភ័យបានឆាប់ឆេះយ៉ាងសន្ធោសន្ធៅ រាលដាលដល់ផ្ទះ ប្រជាពលរដ្ឋជាច្រើនខ្នងផ្ទះ ទើបបាញ់ទឹកបានរលត់ តែសំណាង ល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយក្នុងហេតុការណ៍៍នេះទេ។

មន្ត្រី នៃការិយាល័យបង្ការនិងពន្លត់អគ្គិភ័យបានឲ្យដឹងថា ក្នុងគ្រោះ អគ្គិភ័យនេះបានឆេះផ្ទះប្រភេទសំណង់ ថ្មឈើប្រក់ស័ង្កសី ទំហំ ៣ម៉ែត្រ គុណ៤ម៉ែត្រឆេះផ្ទះអស់ចំនួន៣៧ខ្នង រួមទាំងសម្ភារៈអស់ ទាំងស្រុង ។

ក្នុងប្រតិបត្តិការនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុប ៣៦ គ្រឿង ប្រើប្រាស់ទឹកអស់ ៤០ឡាន រួមមាន ររថយន្ត ការិយា ល័យ បង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាករាជធានីភ្នំពេញ, រថយន្តក្រសួងមហាផ្ទៃចំនួន ,រថយន្តសាលាខណ្ឌច្បារអំពៅចំនួន,
រ ថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ, រថយន្តទីក្រុងនរា,
រថយន្តក្រុមហ៊ុនកម្ពុជានិង រថយន្តបុរីប៉េងហួតចំនួន។

ចំពោះមូលហេតុនៃការឆេះតាមការស្រាវជ្រាវស៊ើបសួរជំហានដំបូងរបស់មន្រ្តីនគរបាលគឺបណ្ដាលមកពីមានមនុស្សលួចដុត៕
ដោយ ៖ ភារ៉ា -ឆៃហួត

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner