អ្នកដំណើរតាមអាកាសនឹងឡើងដល់ ៨៣% នៃកម្រិតឆ្នាំ២០១៩ ក្នុងឆ្នាំ២០២២

សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) បានអះអាងកាលពីថ្ងៃទី២០ មិថុនាថា អ្នកដំណើរតាមជើងហោះហើររំពឹងថា នឹងឈានដល់កម្រិត ៨៣ភាគរយនៃកម្រិតមុនពេលមានកូវីដ នៅក្នុងឆ្នាំ២០២២នេះ ហើយឧស្សាហកម្មអាកាសចរណ៍នឹងត្រលប់ទៅរកការចំណេញរបស់ខ្លួនធម្មតាឡើងវិញ នៅឆ្នាំ២០២៣។

មានប្រសាសន៍ផ្តោតលើបច្ចុប្បន្នភាពនៃការព្យាករណ៍ឧស្សាហកម្មទេសចរណ៍ ឆ្នាំ២០២២ លោក Willie Walsh អគ្គនាយក IATA បាននិយាយថា «ក្រុមហ៊ុនអាកាសចរណ៍បានងើបឡើងវិញ មនុស្សធ្វើដំណើរតាមផ្លូវអាកាស កាន់តែច្រើនឡើង! ហើយការដឹកជញ្ជូនទំនិញក៏ដំណើរការល្អ ប្រឆាំងនឹងភាពមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ច»

គួររម្លឹកថា ឧស្សាហកម្មអាកាសចរណ៍បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែបញ្ហាជំងឺរាតត្បាត ក្នុងនោះ ចំនួនអ្នកដំណើរធ្លាក់ចុះ ៦០ភាគរយ កាលពីឆ្នាំ២០២០ និង ធ្លាក់ចុះ ៥០ភាគរយ កាលពីឆ្នាំ២០២១។ ក្រុមហ៊ុនអាកាសចរណ៍នានា បានខាតបង់ជិត ២០០ពាន់លានដុល្លារអាមេរិក ក្នុងពេលជាង២ឆ្នាំមកនេះ។

គួរបញ្ជាក់ថា សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) មានវិសាលភាពលើទីភ្នាក់ងារអាកាសចរណ៍ ២៩០ ដែលស្មើនឹង៨៣ភាគរយ នៃការធ្វើដំណើរតាមអាកាស ទួទាំងពិភពលោក ៕ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner