អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរប្រុងប្រយ័ត្នចំពោះខ្យល់កន្ត្រាក់ ដែលអាចបង្កបញ្ហាផ្សេងៗ ពេលទៅទស្សនានៅតំបន់រមណីយដ្ឋានអង្គរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរប្រុងប្រយ័ត្នចំពោះខ្យល់កន្ត្រាក់ ដែលអាចបង្កបញ្ហាផ្សេងៗ ពេលទៅទស្សនានៅតំបន់រមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរប្រុងប្រយ័ត្នចំពោះខ្យល់កន្ត្រាក់ ដែលអាចបង្កបញ្ហាផ្សេងៗ ពេលទៅទស្សនានៅតំបន់រមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដែលទៅទស្សនាប្រាសាទនៅតំបន់រមណីយដ្ឋានអង្គរ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះករណីខ្យល់កន្រ្តាក់ដែលអាចបង្កគ្រោះថ្នាក់ណាមួយដល់អាយុជីវិត និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។

Advertisement

ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ដោយសារតែស្ថានភាពអាកាសធាតុនាពេលបច្ចុប្បន្ន មានការប្រែប្រួលបណ្តាលឱ្យមានខ្យល់កន្រ្តាក់ខ្លាំងអាចបង្កនៅគ្រោះថ្នាក់ណាមួយជាយថាហេតុគ្រប់ពេលវេលា។ បើទោះបីជាកន្លងមក និងបច្ចុប្បន្ន មន្រ្តីអាជ្ញាធរជាតិអប្សរាតែងតែបានដើរពិនិត្យ និងកាត់ក្រីមែកឈើ ដែលប្រឈមហានិភ័យជាប្រចាំក្តី ក៏មិនអាចដឹងថាមានអ្វីនឹងកើតឡើងជាមុនដែរ។

ដូច្នេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឬភ្ញៀវទេសចរ និងអ្នកបើកបររថយន្តដឹកភ្ញៀវទេសចរទាំងអស់ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅពេលមានករណីភ្លៀងធ្លាក់ ឬខ្យល់ខ្លាំង សូមកុំទៅជ្រកក្រោមដើមឈើ ឬយករថយន្តទៅចតក្រោមដើមឈើដែលអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ

ចាន់ វិចិត្រ

បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា