តួលេខចាក់វ៉ាក់សាំងដូសទី៥ បានចំនួន ជាង២២ម៉ឺននាក់ (Video Inside)

ពលរដ្ឋកម្ពុជានៅតែបន្តការសម្រុកចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ បើទោះបីជាតួលេខបាន បង្ហាញថាជាប្រទេសដែលគ្មានអ្នកឆ្លងនិងអ្នកស្លាប់ដោយសារកូវីដ១៩ក៏ដោយ។ កម្ពុជាដោយ សារគោលនយោបាយចាក់វ៉ាក់ សាំងរបស់រាជរដ្ឋាភិបាលនេះហើយ, បាននាំឲ្យតួលេខឆ្លង និងស្លាប់បានធ្លាក់ក្នុងចំណុចសូន្យ ប្រមាណជិត ២ខែមកហើយ។

ក្រសួងសុខាភិបាលបានថ្លែងថា យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥ រយៈពេល ២សប្តាហ៍មក នេះ មានពលរដ្ឋទៅចាក់ បានចំនួន២២ម៉ឺន ៩ពាន់ ៤៣៩នាក់។ នៅទន្ទឹមនឹងការចាក់វ៉ាក់ សាំងដូសទី៥, ការចាក់វ៉ាក់សាំងដូសទី៤ និងទី៣ នៅតែធ្វើជាបន្ត បន្ទាប់ដដែល ។

តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃ២២ មិថុនា បានកើនដល់ ចំនួន ១៥លាន ៧ម៉ឺន ២ពាន់ ១៣៤នាក់ ដែលស្មើនឹង ៩៤,២០ ភាគរយ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ ក្នុងរយៈពេល ២៤ម៉ោង មកនេះបានចំនួន ១ម៉ឺន ៧ពាន់ ៤០៣នាក់, ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣នោះវិញ, រយៈពេល ២៤ម៉ោង មកនេះ មានចំនួន ១ម៉ឺន ៩២៨នាក់ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner