ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ឥឡូវនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ធ្វើ សកម្មភាពនោះទេ ដូច្នេះសូមពន្យារពេលធ្វើការងារសំខាន់សិន។ ចូរធ្វើការងារដែលធម្មតា ដែលមិនតម្រូវឲ្យមានវិធីសាស្រ្តច្រើនពេកនោះទេ។ កុំឆ្លើយតបទៅនឹងការវាយប្រហារនានា ចាកចេញ ហើយព្យាយាមរក្សាពាក្យសំដី និងអាកប្បកិរិយាឲ្យមានហ្នឹងហ្ន៎បំផុត។ ជាទូទៅ នៅចុងបញ្ចប់នៃភាពតានតឹងក្នុងពេលថ្ងៃនេះ លោកអ្នកនឹងទទួលបានភាពងាយស្រួល និងសកម្មភាពយ៉ាងរលូនជួសជុលភាពអវិជ្ជមាន។ អាស្រ័យហេតុនេះ មិនមែនជាពេលវេលាដើម្បីឲ្យអ្នកព្រួយបារម្ភនោះទេ។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកគួរក្សាបំណងប្រាថ្នា ឬកំរិតមហិច្ចតាការងារឲ្យ បានទាបជាងធម្មតាបន្តិច។ អ្នកនៅមានពេលវេលាគ្រប់គ្រាន់ ដើម្បីអនុវត្តការងារ និងផែនការដែលអ្នកបានរៀបចំទុកដាក់។ អាស្រ័យហេតុនេះសូមកុំដាក់បន្ទុកនឹងខ្លួនឯងខ្លាំងពេកនោះទេ។​ លើសពីនេះ លោកអ្នកទទួលបានអំណោយផលល្អប្រសើរបំផុតសម្រាប់ធ្វើទំនាក់ទំនងការងារក្នុងក្រៅ និងជាមួយមនុស្សគ្រប់ស្រទាប់វណ្ណៈ។ ក្នុងនោះសូមចងចាំថា កុំទាន់ផ្លាស់ប្តូរស្ថានភាពការងារថ្មីពេក កុំធ្វើការបណ្តាក់ទុន ប្រសិនជាអ្នកមិនយល់ច្បាស់ពីគោលបំណង និងទិន្នផលដែលអាចទទួល។  

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ដំណើរការកិច្ចការរបស់អ្នកទាំងអស់កំពុងមានភាពល្អប្រសើរណាស់។ ភាពចម្រើនលូតលាស់គឺស្ថិតនៅខាងលោកអ្នក ដូច្នេះមិនមានហេតុផលណាមួយដែលធ្វើឲ្យអ្នកមានការលំបាកនោះទេ។ ប៉ុន្តែលោកអ្នកក៏គួរព្យាយាមកំណត់ការប្រាស្រ័យទាក់ទងរបស់អ្នកជាមួយនឹងសហសេវិក និងដៃគូ។ បើអាចធ្វើបាន កុំចូលរួបក្នុងកិច្ចប្រជុំ និងការចរចា។ ភាគច្រើនអ្នកនឹងមិនអាចឈានទៅដល់ការយល់ដឹងបានទេ។ ហោរាសាស្រ្តណែនាំលោកអ្នកកុំឲ្យចុះចាញ់នឹងការល្បង។  ក្រៅពីនេះ ចំពោះទំនាក់ទំនងស្នេហាគួរកុំបង្កើតនៅក្នុងការិយាល័យ។ លើសពីនេះ សូមព្យាយាមបង្ហាញអាកប្បកិរិយារួសរាយរាក់ទាក់។​

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យយក ចិត្តទុកដាក់ចំពោះមនុស្សនៅជុំវិញខ្លួន។ ទន្ទឹមនឹងនេះ ប្រហែលជាអ្នកមិនគួរធ្វើតាមការណែនាំរបស់សហសេវិករបស់អ្នកនោះទេ ពីព្រោះឳកាសដែលអ្នកនឹងបាត់បង់ជំហរ ឬចាញ់បោកបញ្ឆោតគេគឺអាចទៅរួច។ ក្នុងពេលនេះគួរធ្វើយ៉ាងណាកុំឲ្យខ្លួនអ្នកទទួលរងឥទ្ធិពលពីខាងក្រៅ ហើយក៏ត្រូវមានជំនឿទៅលើខ្លួនឯងជាពិសេសផងដែរ ពីព្រោះវានឹងធ្វើឲ្យស្ថានភាពអវិជ្ជមានផ្លាស់ប្តូរទៅជាល្អប្រសើរឡើងភ្លាមៗ។ ក្រៅពីនេះ ប្រហែលជាអ្នកមិនគួរធ្វើការងារឲ្យលើសកំលាំងនោះទេ សូមស្វែងរកតុល្យភាពរវាងការងារ និងសុខភាព។​

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពសត្រដែត។ ក្នុងថ្ងៃនេះបញ្ហាហិរញ្ញវត្ថុមួយចំនួនអាចនឹងកើតឡើង ដូច្នេះសូមមានការប្រុងប្រយ័ត្នឲ្យបានច្រើនបំផុត។ កុំជឿមនុស្សនៅជុំវិញខ្លួនដោយងាយ ពិចារណាឲ្យបានច្បាស់លាស់ចំពោះដំណឹងដែលអ្នកបានដឹង។ ក្រៅពីនេះ លោកអ្នកត្រូវមានភាពអត់ធ្មត់ កុំនិយាយច្រើនជាងស្តាប់។ សំខាន់ដំណឹងសំខាន់ៗមួយចំនួន នឹងអាចកើតឡើងនៅពេលល្ងាច ប៉ុន្តែចំពោះពេកព្រឹកមិនគួររំពឹងនោះទេ។  ផ្ទុយទៅនឹងចំណុចអវិជ្ជមានមួយចំនួនដែលអាចនឹងកើតឡើង លោកអ្នកទំនងជាត្រូវបានតម្លើងឋានៈ និងទទួលបានទំនើបភាពក្នុងការទំនាក់ទនងដ៏រស់រវើក។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកមានការយល់ដឹងទូលំទូលាយ ដូច្នេះមិនគួរចំណាយពេលវេលាចោលដោយឥតប្រយោជន៍ ហើយកុំខ្លាចក្នុងការសុបិន្ត បើទោះបីជាការងារនោះធំដុំយ៉ាងណាក៏ដោយ។ លោកអ្នកមានលទ្ធភាពធ្វើការងារនោះឲ្យបានសម្រេចដោយងាយ ហើយទទួលបានទិន្នផលជាទីពេញចិត្តផងដែរ។ ក្នុងនោះសូមកុំរំពឹងការងារទាំងឡាយណាដែលសម្រេចបានផលលឿន។ ជាទូទៅអ្នកនឹងមានភាពរស់រាយរាក់ទាក់ រហ័សរហួន និងគិតគូរបានវែងឆ្ងាយ ដែលនេះជាចំណុចវិជ្ជមានបំផុតសម្រាប់ដំណើរកិច្ចការពេញមួយថ្ងៃនេះ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។​ ហោរាសាស្រ្តអាជីពបានព្យាករណ៍ចំពោះភាពរីកចម្រើនលូតលាស់ដែលមានភាពឆាប់រហ័ស។ លោកអ្នកអាចនឹងទទួលបានការងារច្រើន រួមទាំងភាពស្មុគ្រស្មាញខ្លះផងដែរ ប៉ុន្តែស្ថានភាពនេះវានៅឆ្ងាយពីការរំខានទៅដល់ទិន្នផលដ៏ធំដែលអ្នកនឹងទទួលបានក្នុងពេលនេះ។ ប្រការដែលសំខាន់ សូមធ្វើការសម្រេចចិត្តដោយភាពម៉ត់ចត់ជាមួយនឹងសកម្មភាពវិជ្ជាជីវៈ។ ព្យាយាមវាយតម្លៃជាមួយការរំពឹងទុករបស់អ្នក ហើយរកវិធីសម្របប្រកបដោយប្រសិទ្ធភាព។ ចំពោះទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនគឺមិនមានចោទជាបញ្ហាអ្វីទាំងអស់។​

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យចាកចេះពីកំហុសអតីតកាល។ កុំចូលខ្លួនទៅពាក់ព័ន្ធ ឬវែកញែកជាមួយព្រឹត្តិការណ៍កន្លងមក ពិសេសជម្លោះតែម្តង។ ក្នុងនោះសូមផ្តោតការយកចិត្តទុកដាក់ទៅលើកាតព្វកិច្ច ហើយបំពេញវាឲ្យបានល្អបំផុត។ លោកអ្នកមិនចាំបាច់ធ្វើការដើម្បីតម្រូវចិត្តអ្នកណានោះទេ ជាការពិតវាល្មមគ្រប់គ្រាន់ហើយ ដែលអ្នកធ្វើការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន។ ក្រៅពីនេះ ប្រហែលជាអ្នកត្រូវប្រយ័ត្នចំពោះរាល់ការធ្វើដំណើរនៅរវាងពេលព្រឹក។  ប្រសិនជាការងារនោះសំខាន់ត្រូវធ្វើដំណើរពេលព្រឹក គួរមានគ្នា។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់បំណងប្រាថ្នារបស់អ្នកនឹងត្រូវបានបំពេញ លើសពីនេះ មនុស្សទាំងឡាយដែលនៅជុំវិញខ្លួនអ្នកមានការពេញចិត្ត និងជួយជ្រោមជ្រែងលោកអ្នកដោយអស់ពីចិត្ត។ សូមកុំមានការសង្ស័យ អ្វីនឹងមិនចោទជាបញ្ហានោះទេ។ ផ្ទុយទៅវិញ ប្រសិនបើអ្នករស់នៅក្នុងកំហុសអតីតកាល នោះអ្នកនឹងជួបផលលំបាកទៅវិញ ពីព្រោះអ្នកនឹងពិបាកក្នុងការសម្រេចចិត្តដែលប្រកបដោយទំនុកចិត្ត ដែលនេះអាចនឹងបង្អាក់ផលលាភក្នុងថ្ងៃនេះ។ មិនត្រូវបាក់ទឹកចិត្តចំពោះការងារដែលជាប់គាំងនោះទេ ព្យាយាមស្វែងរកលទ្ធភាពផ្សេងៗដែលនៅក្បែរលោកអ្នក។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកជាអាជីវករនឹងជួបនូវភាពចម្រើនលូតលាស់យ៉ាងល្អប្រសើរ។ ដើមទុនដែលអ្នកបោះចេញ នឹងទទួលបានមកវិញនូវប្រាក់ចំណេញច្រើនលើសពីការរំពឹងទុក។ មិនត្រឹមតែប៉ុណ្ណោះមនុស្សដែលនៅជុំវិញអ្នក​ រួមទាំងដៃគូជំនួញក៏មានទំនុកចិត្តលើលោកអ្នកជាពិសេសផងដែរ។ ក្នុងនោះប្រហែលជាក្នុងកាលទេសខ្លះអ្នកបែរជាមានការសង្ស័យចំពោះគោលដៅ និងផ្នត់គំនិតរបស់ខ្លួន បើទោះបីជាយ៉ាងនេះក៏ដោយ សូមកុំបណ្តោយឲ្យស្ថានភាពនេះគ្រប់គ្រងចិត្តរបស់អ្នកឲ្យសោះ។ ប្រសិនបើអ្នកមានការសង្ស័យ សូមធ្វើការសម្រេចចិត្តជាថ្មី។ ចំពោះទំនាក់ទំនងជាមួយនឹងមនុស្សឆ្នាំម្សាញ់​គួរមានការប្រុងប្រយ័ត្ន។  

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះកំរិតហិរញ្ញវត្ថុរបស់អ្នកហាក់មានភាពរង្គោះរង្គើរដោយពិបាកកំណត់រកប្រភព។​ លោកអ្នកគួរយកចិត្តទុកដាក់ទៅលើគម្រោងផែនការ ភាពលំអិតនានា រួមទាំងទំនាក់ទំនងដែលអ្នកបានធ្វើកន្លងមក។ ស្វែងយល់ពីស្ថានភាពនៅជុំវិញខ្លួន ប៉ុន្តែសូមកុំបណ្តោយខ្លួនឲ្យធ្លាក់ក្នុងការបោកបញ្ឆោត។​ ស្ថានភាពបោកបញ្ឆោតភ្នែកខ្លះ ក៏នឹងអាចកើតឡើងផងដែរ។ ចំពោះស្ថានភាពដែលថ្មី អាចនឹងបង្អាក់ដំណើររបស់អ្នក ប៉ុន្តែសូមកុំចំណាយពេលដោយមិនបានធ្វើ។ ចូរបោះជំហានឆ្ពោះទៅរកក្តីសុបិន្តរបស់អ្នក ដោយភាពជឿជាក់ និងមានទំនុកចិត្តខ្ពស់ទៅលើបទពិសោធន៍ និងចំណេញជំនាញរបស់ខ្លួន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។​ សូមព្យាយាមកំណត់ការប្រាស្រ័យទាក់ទងរបស់អ្នកជាមួយនឹងសហសេវិក និងដៃគូរួមការងាររបស់ងអ្នក។ បើអាចធ្វើបាន សូមកុំចូលរួមក្នុងកិច្ចប្រជុំ និងការប្រជុំពិភាក្សាលើការងារសំខាន់ៗ។ ភាគច្រើនគោលគំនិតរបស់អ្នកនឹងមិនងាយយល់ដឹងបាននោះទេ ដូច្នេះយកល្អកុំចរចាច្រើន។ សម្រាប់បញ្ហាខ្លះដែលបានកើតឡើង សូមព្យាយាមស្វែងរកដំណោះស្រាយដោយសន្តិវិធី។​ លទ្ថភាពនៃការដោះស្រាយបញ្ហារបស់អ្នកមានភាពល្អប្រសើរបំផុត សូម្បីតែករណីនោះធំដុំ ហើយកើតឡើងកន្លងមកហើយក្តី ក៏អ្នកអាចដោះស្រាយបានដែរ។ ក្រៅពីនេះ ដើម្បីធានាដល់ចំណងមិត្តភាព សូមកុំសន្ទនាជាមួយនឹងពាក្យមិនសមរម្យ និងមានសម្ពាធ។   

ចំណាំ៖

ឆ្នាំទាំង៥  រោង ម្សាញ់​ មមី វក រកា រាសីឡើងខ្ពស់ត្រដែត។ លុយកាក់ ការតម្លើងឋាន់តួនាទី ឳកាសថ្មីៗ និងសេចក្តីនឹងកើតឡើងចំពោះអ្នក។​    

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner