សម្តេចតេជោផ្ដល់មេដាយសហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍ ជូនជំទាវឯកអគ្គរដ្ឋទូតតួកគី (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានផ្ដល់មេដាយសហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍ ជូនឯកអគ្គរដ្ឋ ទូតតួកគី លោកជំទាវ អាយដា អ៊ុនលូ ដែលបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

ការផ្ដល់មេដាយនេះ បានធ្វើឡើងក្នុងឱកាសដែលសម្ដេច នាយករដ្ឋមន្ត្រី បានអនុញាត្តឱ្យ លោកជំទាវឯកអគ្គរដ្ឋទូតចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព នា ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ។

លោកជំទាវឯកអគ្គរដ្ឋទូត បានជំរាបសម្ដេចតេជោថា រយៈពេលជាង ៤ឆ្នាំនៃបេសកកម្មនៅ កម្ពុជា និងទោះបីមានជំងឺកូវីដ១៩ បានរាតត្បាតពិភពលោកយ៉ាងណាក៏ដោយ, លោកជំទាវ នៅតែសកម្មក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងទាំងពាណិជ្ជកម្ម និងទាំងនយោបាយរវាង ប្រទេសទាំងពីរ ដែលក្នុងនោះរួមមានការរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅ កាន់ប្រទេសតួកគី និងដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់កម្ពុជា ទៅកាន់ប្រទេសតួកគី ជាបន្តបន្ទាប់ថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកជំទាវ អាយដា និងសំដែងនូវការកោតសរសើរយ៉ាងស្មោះ ចំពោះស្នាដៃធំធេងរបស់លោកជំទាវ ក្នុងការ បំពេញបេសកកម្មការទូតយ៉ាងរស់រវើក និងការចូលរួមចំណែកយ៉ាងសកម្មតាមរយៈបេស កកម្មសកម្មការទូតដែលបានពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសកម្ពុជា និងតួកគី។

កម្ពុជាបានភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយតួគីក្នុងឆ្នាំ ១៩៩៤ ហើយមកដល់ឆ្នាំ ២០២២ ដែលមានរយៈពេល ២៨ឆ្នាំ, កម្ពុជាបានសម្ភោធអគារស្ថានទូតផ្លូវការរបស់ខ្លួនដែលមាន ទីតាំងនៅក្នុងក្រុងអង់ការ៉ា។

ដំណើរការសេដ្ឋកិច្ចរវាងកម្ពុជានិងតួគី ត្រូវគេពណ៌នាថាក៏មានការរីកចំរើនផងដែរចាប់តាំង ពីឆ្នាំ២០០២ ដែលទំហំពាណិជ្ជកម្មបានឡើងប្រមាណ៥លានដុល្លារតាំងពីឆ្នាំ២០០៥  កើន ដល់១២៤លាន ដុល្លារក្នុងឆ្នាំ ២០១៤ ។ កម្ពុជានិងតួគីមុននេះ បានសន្យាជម្រុញទំហំ ពាណិជ្ជកម្មទ្វេភាគីដល់ទៅ៥០០លានដុល្លាររហូត ដល់ឆ្នាំ ២០២០។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner