លទ្ធផលនៃការបោះឆ្នោតត្រៀមប្រកាសផ្លូវការនៅថ្ងៃអាទិត្យខាងមុខនេះ (Video Inside)

លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នឹងត្រូវប្រកាសផ្សាយ ជាសាធារណៈនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះហើយ។ មន្ត្រីគជបបានថ្លែងថា ការប្រកាស ផ្សាយលទ្ធផលនៅថ្ងៃទី២៦ខែមិថុនាខាងមុខនេះ នឹងធ្វើតាមទូរទស្សន៍ជាតិកម្ពុជា និង បណ្ដាញផ្លូវការមួយចំនួន។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់កាលពីល្ងាចថ្ងៃ ទី០៥ ខែមិថុនា ជាមួយនឹងការវាយតម្លៃពីក្រុមអ្នក សង្កេត ការណ៍ជាតិនិងអន្តរជាតិ ចាត់ទុកថាមានតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌ និងទទួល បានការអបអរសាទរពីភាគីបណ្ដាគណបក្សនយោបាយលើកលែងតែគណបក្សភ្លើងទៀន ដែល ទទួលយកលទ្ធផលហើយ ប៉ុន្តែបែរជាចោទថាមានករណីលួចបន្លំសន្លឹកឆ្នោត។ គណៈ ក​ម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជាដែលគណបក្សភ្លើងទៀន បានចោទប្រកាន់ បានដាក់ពាក្យប្តឹងទៅតុលាការដើម្បីការរកយុត្តិធម៌។

យោងតាមគជប, ការបោះឆ្នោតឃុំនិងសង្កាត់កន្លងមកនេះ មានប្រជាពលរដ្ឋ រហូតដល់ ៨០.១៩ភាគរយ ដែលស្មើនឹងប្រជាពលរដ្ឋ ចំនួន ៧លាន៣៨ម៉ឺន២ពាន់៤៤៩នាក់ បានចេញ ទៅបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី ៩លាន២០ម៉ឺន៥ពាន់ ៦៨១នាក់ ខណៈដែលលទ្ធផលបណ្ដោះអាសន្ន បានបង្ហាញថា មានគណបក្សចំនួន ៩ អាច ទទួលអាសនៈក្នុងការបោះឆ្នោតលើកនេះ ក្នុងនោះគណបក្សប្រជាជនកម្ពុជា អាចគ្រប់គ្រង ឃុំសង្កាត់ស្ទើរតែទាំងស្រុង៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner