កំណាត់ផ្លូវលើវិថីព្រះនរោត្តមនឹងផ្អាកចរាចរណ៍ច្រើនម៉ោងសប្តាហ៍ក្រោយគ្រាដែលគណបក្ស ប្រជាជនកម្ពុជាប្រារព្ធមីទីងអបអរខួបកំណើតបក្ខ (Video Inside)

កំណាត់ផ្លូវលើវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នឹងត្រូវបិទការធ្វើចរាចរណ៍ជាច្រើនម៉ោង ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយដោយសារការរៀបចំមីទីងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧១ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។

ខួបមីទីងថ្ងៃទី២៨មិថុនា ឆ្នាំ ២០២២ នៅវិមាន៧មករា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា។

រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងថ្ងៃនេះថា ដើម្បីឱ្យកម្មវិធី ប្រព្រឹត្ត ទៅដោយរលូន, រក្សាបាននូវសន្តិសុខ, សុវត្ថិភាព, សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការ បញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទលើកំណាត់មហាវិថីព្រះនរោត្តម ចាប់ពីស្តុប ជលផល ផ្លូវលេខ៤១ ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី នៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង៥ព្រឹក រហូតដល់បញ្ចប់កម្មវិធី។

ទូរទស្សនិកជន, អប្សរាណិតមានបទវិចារណកថាមួយពាក់ព័ន្ធដំណើរការរយៈពេល៧១ឆ្នាំ កន្លងមកនេះរបស់គណបក្សប្រជាជនកម្ពុជា។ សូមទស្សនាបទវិចារណកថានេះដូចតទៅ

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner