ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំ ចល័តខ្ពស់របស់សហរដ្ឋអាមេរិក ដឹកមកដល់អ៊ុយក្រែនហើយ

កៀវ៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក អូឡិចស៊ី រ៉េសនីកូវ បាន បញ្ជាក់ថា អ៊ុយក្រែនទើបទទួលបានប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ (HIMARS) ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។

លោក អូឡិចស៊ី រ៉េសនីកូវ បានបង្ហោះសារនៅលើទ្វីតធ័រ( Twitter) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា HIMARS បានមកដល់ទឹកដីប្រទេស អ៊ុយក្រែនហើយ។ សូមអរគុណដល់សហការី និងមិត្តរបស់ខ្ញុំ លោក ល្លយដ៍ អូស្ទីន សម្រាប់ឧបករណ៍ដ៏មានឥទ្ធិពលទាំងនេះ។ រដូវក្តៅ នឹងក្តៅសម្រាប់អ្នកឈ្លានពានរុស្ស៊ី… ហើយក៏ជារដូវក្តៅចុងក្រោយមួយ សម្រាប់ពួកគេមួយចំនួនផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ទេថាតើមានប្រព័ន្ធ រ៉ុក្កែតចំនួនប៉ុន្មានដែលបញ្ជូនមកដល់ប្រទេសអ៊ុយក្រែន។ HIMARS គឺជាប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយដ៏មានអានុភាព ដែលអ៊ុយក្រែន សង្ឃឹមថា អាចជួយទប់ទល់នឹងការវាយលុករបស់រុស្ស៊ីបាន។ សហរដ្ឋ អាមេរិកបានផ្តល់ HIMARS នេះ តបតាមសំណើរបស់ អ៊ុយក្រែន។

ការប្រកាសខាងលើនេះដែរ បានកើតមានឡើងចំពេលកងកម្លាំង របស់រុស្ស៊ីបានរុលទៅមុខនៅភាគខាងកើតប្រទេសអ៊ុយក្រែន ក្នុងគោលបំណងដណ្តើមយកតំបន់ឧស្សាហកម្ម ដុនបាស់ ជាកន្លែងដែលអ៊ុយក្រែនភ័យខ្លាចថា កងទ័ពរបស់ខ្លួនមួយចំនួន អាចត្រូវបានឡោមព័ទ្ធនៅក្នុងក្រញាំរុស្ស៊ី៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner