អ្នកឆ្លងកូវីដ១៩ នៅទូទាំងពិភពលោក កើនឡើងដល់៥៤៧,៤០លាននាក់ និង ស្លាប់ជាង ៦,៣លាននាក់

បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ ចំនួន អ្នកឆ្លងជំងឺកូវីដ១៩( COVID-19) នៅទូទាំងពិភពលោក បាន កើនឡើងដល់ ៥៤៧,៤០៤,៨៣៤នាក់ហើយ។ ក្នុងនោះ អ្នកស្លាប់ មានចំនួន ៦,៣៤៧,៥៨១នាក់ និងជាសះស្បើយឡើងវិញ ៥២២,៦៩១,៦៣២នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញ ថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាព ស្រួចស្រាល់ ចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយ សារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨៨,៥៦៦,៩៦១នាក់ ស្លាប់ចំនួន ១,០៤០,២៣៦ នាក់ និងជាសះស្បើយចំនួន ៨៤,២៥៧,៩១៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិ នៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌាដដែល។ ឥណ្ឌាមានអ្នកឆ្លង ៤៣,៣៦៥,០១៦នាក់ ស្លាប់ចំនួន ៥២៤,៩៤១នាក់ និងជាសះស្បើយ ៤២,៧៣៦,០២៧នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៣១,៩៦៣,៧៣៦នាក់ ស្លាប់ ៦៦៩,៩៥៨នាក់ និងជាសះស្បើយ ៣០,៥៥៤,៦៨៤នាក់ ៕
ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner