ឧកញ៉ា ឡូវ ហ៊ឺង អញ្ជើញជួបសំណេះសំណាលជាមួយ មេឃុំ ក្រុមប្រឹក្សាឃុំ ដែលទើបជាប់ឆ្នោត និងក្រុមយុវជនសកម្មរបស់គណៈបក្សប្រជាជនកម្ពុជា ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ស្រុកស្រីសន្ធរ ៖ នាព្រឹកថ្ងៃសុក្រ ទី២៤ខែមិថុនា ឆ្នាំ២០២២ ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំទងត្រឡាច បានអញ្ជើញជួបសំណេះសំណាលជាមួយ មេឃុំ ក្រុមប្រឹក្សាឃុំ ដែលទើបជាប់ឆ្នោត និងក្រុមយុវជនសកម្មរបស់គណះបក្សប្រជាជនកម្ពុជា ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

លោក ចាស់ ជឿន មេឃុំទងត្រឡាច បានបញ្ជាក់ថា ចុះថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំទងត្រឡាចដែលតែបន្តការគាំទ្រគណបក្សប្រជាជនកម្ពុជា រួមទាំងបានចូលរួមបោះឆ្នោតភ្លោះទឹក ភ្លោះដី ឈានឆ្ពោះទទួលបានលទ្ធផលគួរទីគាប់ចិត្ត ដោយទទួលបានអាស្ននះ៥កៅអីលើ៥ (ឈ្នះដាច់) ។

សមាជិកគណបក្សភ្លើងទៀនដែលសូមចូលរួមរស់ជាមួយគណះបក្សប្រជាជនកម្ពុជា បានបញ្ជាក់និងសំដែងនូវការដឹងគុណជូនដល់គណបក្សប្រជាជនកម្ពុជាតាមរយះ ឧកញ៉ា ឡូវ ហ៊ឺងនិងក្រុមការងារ ដែលបានស្ថាបនាឡើងនូវសមិទ្ធិផលជាច្រើន ដូចជាផ្លូវ ថ្នល់ សាលារៀន បណ្ណាល័យ វត្តអារ៉ាម អណ្តូងទឹក សាលាឃុំ មន្ទីបក្ស បុស្ត៍នគរបាលឃុំ ម៉ាស៊ីនភ្លើង និងសាខាកាកបាទក្រហមស្រុកស្រីសន្ធរ ។


ឧកញ៉ា ឡូវ ហ៊ឺង មានប្រសាសន៍លើកឡើងថា សំណូមពរដល់មេឃុំ ក្រុមប្រឹក្សាឃុំ ដែលទើបជាប់ឆ្នោត និងក្រុមយុវជនសកម្មរបស់គណះបក្សប្រជាជនកម្ពុជា ធ្វើរការផ្តល់ពត៌មានអោយគ្នាទៅវិញទៅមកតាមរយះទូរសព័្ទ និងប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យាដែលត្រូវបានដាក់អោយប្រើប្រាស់ជាប្រចាំ និងអនុវត្តអោយបានល្អដើម្បីចូលរួមទប់ស្កាត់បទល្មើសផ្សេងៗដែលកើតមានក្នុងសហគមន៍ព្រមទាំងរៀបចំ ផែនការបន្តទៀតដើម្បីអភវិឌ្ឍន៍ កិច្ចការភូមិ ឃុំអោយមានការរីកចម្រើនអោយមានសុខសន្ថិភាព សុវត្ថិភាព ស្ថេរ ភាព ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ និងឃុំផងដែរ។


ឧកញ៉ា ឡូវ ហ៊ឺង បានមានប្រសាសន៍ពាំនាំការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងពីរ តែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅតាមមូលដ្ឋាន ជាពិសេសចំពោះបងប្អូនក្រីក្រ ជួបការលំបាក ទុរគតជន ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍ជាដើម ហើយសម្តេចទាំងទ្វេរបានផ្តាំផ្ញើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។

ឧកញ៉ា ឡូវ ហ៊ឹង បានមានប្រសាសន៍បន្ថែមទៀតថា តាមរយៈការចារិកទុកនូវពាក្យស្លោកដែលនឹងដក់ជាប់ជាមួយប្រជាពលរដ្ធ និងអ្នកដឹកនាំកម្ពុជាគ្រប់ជំនាន់គឺ “អរគុណសន្តិភាព” ម៉្យាងវិញទៀត ការនាំគ្នាចងចាំនិងគិតដល់សន្តិភាពគ្រប់នាទី គឺនឹងធ្វើអោយប្រទេសយើងកាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែងដែលជាបំណងប្រាថ្នារបស់ពលរដ្ធខ្មែរគ្រប់ៗរូប មានសន្តិភាព ទើបមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner