អ្នកជំនាញបណ្ដុះបណ្ដាលផ្នែកអាជីវកម្ម ៖ ក្រុមហ៊ុនដែលរីកចម្រើនទៅ បាន លុះត្រាតែមានក្រុមការងារខ្លាំង ឬក៏រឹងមាំ

ភ្នំពេញ៖ អ្នកជំនាញបណ្ដុះបណ្ដាលផ្នែកអាជីវកម្ម លើកឡើងថា ក្រុមហ៊ុន ដែលរីកចម្រើនទៅបាន លុះត្រាតែមានក្រុមការងារខ្លាំង ឬក៏រឹងមាំ ខណៈម្ចាស់អាជីវកម្មខ្លះ មានការខ្វះខាតទៅនឹងចិត្តសាស្ត្រ គ្រប់គ្រងមនុស្ស ។ នេះជាការបញ្ជាក់ របស់លោក កឹម អឿន ស្ថាបនិក និងជាអគ្គនាយក ហូម-ឌូខេសិន (HOME-DUCATION) នៅព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ក្នុងសិក្ខាសាលាស្តីពីយុទ្ធសាស្រ្ទដឹកនាំ និងគ្រប់គ្រងបុគ្គលិកបណ្តុះបណ្តាល ដោយ ធម្មទានាចារ្យ ចាន់ សេរី, ធម្មទានាចារ្យ លី ហាវ និងធម្មទានាចារ្យ សាងលី សារ៉ាក់ ដែលមាន សិក្ខាកាមចូលរួមសិក្សាជិត ២០០នាក់ នៅមជ្ឈមណ្ឌល សហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) ។

លោក ឈឹង សង្ហា នាយកបណ្តុះបណ្តាល ហូម-ឌូខេសិន (HOME-DUCATION) បានមានប្រសាសន៍ដែរថា កម្មវិធីនេះ ត្រូវបានរៀបចំ ឡើងក្នុងគោលបំណង៖ ១. បង្កើតឲ្យមានកម្មវិធីជួបជុំដើម្បីផ្ដល់ ឱកាស ឲ្យម្ចាស់អាជីវកម្មទទួលបាននូវចំណេះដឹង និង បទពិសោធ ថ្មីៗបន្ថែមពីគ្រូឧទ្ទេស និងវាគ្មិនទាក់ទងទៅនឹង ការដឹកនាំក្រុមការងារ និងគ្រប់គ្រងបុគ្គលិកអោយមានប្រសិទ្ធភាព ប្រកបដោយប្រសិទ្ធផល។ ២. កសាងបណ្តាញទំនាក់ទំនងរវាងម្ចាស់អាជីវកម្មដែល មកពីវិស័យ ផ្សេងៗនិង៣. ផ្តល់ចំណេះដឹង ជំនាញ និងបទពិសោធន៍ដល់បងប្អូន ម្ចាស់អាជីវកម្ម និងគណៈគ្រប់គ្រង

លោក ឈឹង សង្ហា បានសូមសំណូមពរទៅដល់ម្ចាស់អាជីវកម្ម និងបងប្អូនសិក្ខាកាមទាំងអស់ ត្រូវតែផ្តោតលើជំនាញផ្នែកគ្រប់គ្រង និងការដឹកនាំ ដើម្បីធានាអោយបាននូវគុណភាព និងនិរន្តរភាពសម្រាប់ ស្ថាប័នរបស់ខ្លួន ។ លោក បានបញ្ជាក់ថា ហូម-ឌូខេសិន (HOME-DUCATION) ដំណើររួមគ្នា“អាជីវកម្មជាម្ចាស់” ទៅ“ជាម្ចាស់អាជីវកម្ម” ។

លោក កឹម អឿន បានបង្ហាញពីចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ របស់ ហូម-ឌូខេសិន ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណង ចូល រួមដោះស្រាយបញ្ហាប្រឈមធំៗរបស់អាជីវកម្មគឺ “មនុស្ស” “ទីផ្សារ និងការលក់” និង “ហិរញ្ញវត្ថុ” និងដំណើររួមគ្នា“អាជីវកម្មជាម្ចាស់” ទៅ“ជាម្ចាស់អាជីវកម្ម។

លោកបានលើកឡើងថា ក្រុមហ៊ុនដែលរីកចម្រើនទៅបាន លុះត្រាតែ មានក្រុមការងារខ្លាំង ឬក៏រឹងមាំ ខណៈដែលម្ចាស់អាជីវកម្មមួយចំនួន នៅមានចំណុចខ្វះខាតដែលទាក់ទងទៅនឹងចិត្តសាស្ត្ររបស់មនុស្ស ដូច្នេះថ្ងៃនេះយើងបានអញ្ជើញវាគ្មិន ២រូប ដែលជាអ្នកជំនាញ គ្រប់គ្រងមនុស្ស មកធ្វើបទបង្ហាញ ជូនដល់សិក្ខាកាមដែលចូលរួម ក្នុងនោះ សិក្ខាកម្ម នឹងអាចយល់ដឹងពីចំណុច ៣ ដែលពួកគាត់អាច យកទៅអនុវត្តបាន ទី១ គឺផ្នត់គំនិត, ទី២ ជំនាញ និងទី៣ គឺឧបករណ៍ មួយចំនួន ដែលពួកគាត់អាចយកទៅប្រើប្រាស់បាន ។

លោកអគ្គនាយក ហូម-ឌូខេសិន (HOME-DUCATION) បានបន្តថា របៀបនៃការគ្រប់គ្រងមនុស្សកាលពីមុន ខុសគ្នាពីរបៀបគ្រប់គ្រង បច្ចុប្បន្ន ជាពិសេស បច្ចុប្បន្ន ដោយសារមានបញ្ហាកូវីដផងនោះ ដូច្នេះរបៀបនៃការគ្រប់គ្រងបុគ្គលិកមានការប្រែប្រួល ដូច្នេះសូមឱ្យបង ប្អូនម្ចាស់អាជីវកម្ម យកចំណុចនេះទៅពិចារណាឱ្យបានច្រើន ព្រោះថា បើយើងប្រើរបៀបគ្រប់គ្រងពីមុនដដែល ខ្លាចតែមិនទទួលបាន ជោគជ័យ ជាពិសេស ប្អូនៗក្នុងសម័យថ្មីនេះ ។

លោក កឹម អឿន ក៏បានលើកឡើងពីចំណុចសំខាន់ ដែលឱ្យបងប្អូនម្ចាស់អាជីវកម្មទាំងអស់ ព្យាយាមនោះ គឺនៅពេលនេះ ជាពេលវេលាដែលបងប្អូនត្រូវចាក់ឫសឱ្យបានមែនទែន ដោយសារតែរលកនៃកូវីដ រលកនៃបញ្ហាសេដ្ឋកិច្ច វានឹងបក់មកទៀត ហើយមានតែការចាក់ឬសឱ្យជ្រៅដូចដើមឈើទេ ដែលធ្វើឱ្យយើងអាចឈរជើងហ្នឹងនៅក្នុងសង្គមសេដ្ឋកិច្ចបច្ចុប្បន្ន ហើយប្រសិនបើយើងឈរជើងជាប់ នោះវាជាឱកាសរបស់យើងទៅវិញ។ លោកថា មានតែការរៀនសូត្របន្ថែម ហើយរៀនអត់ឈប់ ទាំងការរៀន ទាំងការអានសៀវភៅ អ្នកដែលពូកែនៅលើលោក ម្ចាស់អាជីវកម្មដែលពូកែនៅលើលោក គឺលោករៀនមិនចេះចប់ ៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner