ប្រធានលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ លើកទឹកចិត្តដល់មន្រ្តីគ្រប់រូបក្នុងអង្គភាព បន្តខិតខំពេញភារកិច្ច ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត

ភ្នំពេញ ៖ ប្រធានលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់រូបក្នុងអង្គភាព បន្តខិតខំពេញភារកិច្ច ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងត្រូវបន្តពង្រឹងវិន័យ កងកម្លាំងឲ្យបានល្អ និងជាពិសេស ត្រូវបង្កើននូវស្មារតីសាមគ្គីភាពផ្ទៃក្នុង ឲ្យបានកាន់តែល្អថែមទៀត ។ នេះជាការលើកឡើងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ខេង សៅវិបុត្ត ប្រធានលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ ក្នុងកិច្ចប្រជុំពិភាក្សាការងារស្នូល របស់លេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ និងពិភាក្សាអំពីការងារចំាបាច់មួយចំនួន កាលពីថ្ងៃសុក្រ ១០ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ។

ក្នុងពិធីនេះ ឯកឧត្តម ប្រធានលេខាធិការដ្ឋាន បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំក៏ដូចជាមន្រ្តីគ្រប់រូប ក្នុងអង្គភាពដែលបានខិតខំបំពេញភារកិច្ចកន្លងមក ទាំងកិច្ចការស្នូល និងកិច្ចការមូលដ្ឋាន ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់រូបក្នុងអង្គភាព ឱ្យបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ច ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងត្រូវបន្តពង្រឹងវិន័យ កងកម្លាំងឲ្យបានល្អ និងជាពិសេស ត្រូវបង្កើននូវស្មារតីសាមគ្គីភាពផ្ទៃក្នុង ឲ្យបានកាន់តែល្អថែមទៀត ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner