កម្លាំងសមត្ថកិច្ច ចម្រុះ នៅតែ បន្ត ការបង្ក្រាប បទល្មើស នេសាទរបាំងសាច់អួននៅតាម បណ្ដាគោលដៅផ្សេងៗ ក្នុងស្រុក បបរិបូណ៌ និង ស្រុក កំពង់លែង

កំពង់ឆ្នាំង ៖ ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទរបាំងសាច់អួនខុសច្បាប់រយ : ពេល ៣ ថ្ងៃកម្លាំង សមត្ថកិច្ច ចម្រុះ របស់ ខេត្តកំពង់ឆ្នាំង នៅតែ ធ្វើ ការបង្ក្រាប បទល្មើស នេសាទ ជាបន្តបន្ទាប់ឲ្យដូចជាភ្លៀងរលឹមនៅក្នុង រដូវ បិទ នេសាទនេះ ។

ជាក់ស្តែកាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២២ កម្លាំង សមត្ថកិច្ច ចម្រុះ ដឹកនាំ ដោយ លោក នាយរង ខណ្ឌ រដ្ឋបាល ជលផល នៃ មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តកំពង់ឆ្នាំង លោក អ៊ូ សោភ័ណ ដែលមាន កម្លាំងចម្រុះ ចំនួន ២៨នាក់ និង មធ្យោបាយ ធ្វើ សកម្មភាព កាណូត តូចធំ ចំនួន ៦ គ្រឿង ។

បើ យោងតាម របាយ ការ របស់ ខណ្ឌ រដ្ឋបាល ជលផល នៃ មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តកំពង់ឆ្នាំង បាន ឲ្យ ដឹងថា នៅក្នុង កិច្ចប្រតិបត្តិការ បង្ក្រាប បទល្មើស នេ សា ទាង លើ នេះ ធ្វើឡើង នៅក្នុង ចំណុច កោះ ខែ កោះ តា ម៉ូ វ ក្នុង ឃុំ កំពង់ព្រះ គគីរ ស្រុក បរិបូណ៌ ខេត្តកំពង់ឆ្នាំង បានធ្វើ ការរុះរើ និង បំផ្លាញចោលរ បាំងសាច់ អួន ចំនួន ៣កន្លែង ដែលមាន ប្រវែង ៣០០ ម៉ែត្រ បង្គោល ចំនួន ៣០០ដើម និង បាន ចាក់ លែង កូន ត្រី ល្អិត ចូលទៅក្នុងទន្លេ វិញ ផងដែរ ។

កន្លងទៅនេះ លោក ងិន ហ៊ុន ប្រធាន មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តកំពង់ឆ្នាំង ធ្លាប់បាន អំពាវនាវ ម្ត ងហើយ ម្តងទៀត ដល់ បងប្អូន ប្រជាពលរដ្ឋ ដែលមាន មុខរបរ នេសាទ សូមមេត្តា ឈប់ ធ្វើឧបករណ៍ នេសាទ គ្រប់ ប្រភេទ ដែល ច្បាប់ ហាមឃាត់ នៅក្នុង រដូវ ទឹកទន្លេ ឡើង ហើយក៏ ជា រដូវ ត្រី ពង កូន ផងដែរ ។

លោក ងិន ហ៊ុន ក៏សុំអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ ការកាប់ រុករាន ទន្ទ្រានព្រៃ លិច ទឹក ដើម្បី យក ដី របស់ រដ្ឋ ធ្វើជា កម្មសិទ្ធិ ហើយ សូម បងប្អូន ចូលរួម ការពារ ថែរក្សាព្រៃ លិច ទឹក ដែលជា ជម្រក ត្រី ពង កូន និង ជា ជម្រក សត្វ ស្លាបគ្រប់ ប្រភេទ ដែល រស់នៅ ពង កូន ក្នុង តំបន់ ព្រៃ លិច ទឹក យើងនេះដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់និងអភិរក្សបន្តទៀត ៕ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner