អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជ៉ំពិភាក្សារបាយការណ៍ ស្តីពីសកម្មភាពការងារប្រចាំខែមិថុនា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២២

ភ្នំពេញ ៖ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ ស្តីពីសកម្មភាពការងារប្រចាំខែមិថុនា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែកក្កដាឆ្នាំ២០២២ របស់អគ្គាធិការដ្ឋាន និងមានការចូលរួមពី អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធកាលពីថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ។

ឯកឧត្តម អគ្គាធិការ បានលើកឡើងជូនអង្គប្រជុំដើម្បីជួយពិនិត្យផ្តល់យោបល់ទៅលើខ្លឹមសារ នៃរបាយការណ៍កិច្ចប្រជ៉ំ ដើម្បីឱ្យរបាយការណ៍ខ្លឹមសារកាន់តែខ្លី និងច្បាស់លាស់ តែសកម្មភាពនាយកដ្ឋាន គួររៀបចំជាឧបសម្ព័ន្ធដាច់ដោយឡែក អមទៅជាមួយវិញ ។

ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា នាយកដ្ឋានរដ្ឋបាលសរុបត្រូវមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ច្បាស់លាស់នូវតួលេខ ដែលនាយកដ្ឋានជំនាញបញ្ជូនឱ្យ។

ទន្ទឹមនឹងនេះ ក្រោយពីអង្គប្រជុំបានពិនិត្យ និងពិភាក្សារួចមក ឯកឧត្តម អគ្គាធិការ បានប្រគល់ជូនក្រុមការងាររៀបចំពិនិត្យកែសម្រួលខ្លឹមសារឡើងវិញ តាមស្មារតីអង្គប្រជុំ ហើយប្រគល់ភារកិច្ចជូនដល់ ឯកឧត្តម សរ ភមរ៉ា និងឯកឧត្តម អ៉ឹង ឆែ អគ្គាធិការរង ត្រៀមដឹកនាំប្រជុំជាមួយប្រធាននាយកដ្ឋានទាំង០៦ ដើម្បីរៀបចំទម្រង់របាយការណ៍ថ្មី បន្ទាប់ពី ឯកឧត្តម អគ្គាធិការ នឹងបញ្ជូនទម្រង់របាយការណ៍ជាគោលជូន ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner