មេដឹកនាំជប៉ុនសន្យាផ្តល់ប្រាក់ ២០០លានដុល្លារ ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារពិភពលោក

ប៊ែរឡាំង ៖ ជប៉ុនគ្រោងនឹងផ្តល់ថវិកាប្រមាណ ២០០លានដុល្លារដើម្បីជួយដោះស្រាយវិបត្តិស្បៀងអាហារពិភពលោក ស្របពេលដែលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្តក្តៅគគុក។

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា ត្រូវបានគេរំពឹងថា នឹងប្រកាសផែនការនេះ នៅពេលដែលមេដឹកនាំ G7 ពិភាក្សាអំពីអ៊ុយក្រែន និងសន្តិសុខស្បៀងអាហារនៅរដ្ឋបាវ៉ារៀ ភាគខាងត្បូងប្រទេសអាល្លឺម៉ង់ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ។ ក្រុមមន្ត្រីបាននិយាយថា មូលនិធិនេះប្រហែលជាត្រូវបានប្រើប្រាស់ ដើម្បីជួយសាងសង់កន្លែងស្តុកស្រូវសាលី និងដំណាំផ្សេងទៀតក្នុងប្រទេសអ៊ុយក្រែន ដែលការនាំចេញរបស់វាត្រូវបានរំខានដោយការបិទច្រកសមុទ្ររបស់រុស្ស៊ី។

ក្រុមមន្ត្រីបានបន្ថែមថា ជំនួយនេះក៏ទំនងជាត្រូវបានពង្រីកទៅកាន់ប្រទេសមជ្ឈិមបូព៌ា និងអាហ្វ្រិកដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការកើនឡើងតម្លៃស្បៀងអាហារផងដែរ។
នៅក្នុងប្រជុំខាងលើនេះ លោក គីស៊ីដា ត្រូវបានគេរំពឹងថា នឹងអំពាវនាវឱ្យមានការគាំទ្រកាន់តែខ្លាំងឡើងសម្រាប់ប្រទេសដែលកំពុងប្រឈមនឹងវិបត្តិស្បៀងអាហារ ។

លោកក៏មានគម្រោងប្រាប់មេដឹកនាំផ្សេងទៀតថា ជប៉ុននឹងផ្តល់ប្រាក់ ១,១ពាន់លានដុល្លារដល់អ៊ុយក្រែន និងភាគីពាក់ព័ន្ធ ខណៈដែលចំនួនទឹកប្រាក់នេះ រួមបញ្ចូលទាំងជំនួយមនុស្សធម៌បន្ថែម ដែលឥឡូវនេះកំពុងស្ថិតក្រោមការពិចារណា ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner