ប្រធានាធិបតីហ្វីលីពីនចប់អាណត្តិ ទំនងជាមិនប្រឈមមុខ នឹងការចោទប្រកាន់ទេ

ម៉ានីល ៖ អ្នកវិភាគនិយាយថា ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ដែលត្រូវបានគេដឹងថា តែងតែលើកទឹកចិត្តឱ្យប៉ូលិសបាញ់សម្លាប់ជនសង្ស័យក្នុងសង្គ្រាមគ្រឿងញៀន ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់នោះ ទំនងជាមិនអាចប្រឈមមុខនឹងការចោទប្រកាន់ទេ បន្ទាប់ពីលោកចុះចេញពីតំណែង ។

លោក Rodrigo Duterte គ្រោងនឹងចប់អាណត្តិជាប្រធានាធិបតី និងចេញពីតំណែង នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ គោលនយោបាយហត្ថលេខារបស់លោក Duterte ក្នុងការលុបបំបាត់ប្រទេសគ្រឿងញៀន ត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយ និងជំរុញឱ្យមានការស៊ើបអង្កេតអន្តរជាតិមួយ ទៅលើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលអាចកើតមាន ។

យ៉ាងណាក៏ដោយ បុរស វ័យ ៧៧ឆ្នាំរូបនេះតែងមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមមនុស្សជាច្រើននៅក្នុងប្រទេសហ្វីលីពីនដែលគាំទ្រចំណាត់ការ ៦ យ៉ាងរហ័សចាត់ការចំពោះបញ្ហាគ្រឿងញៀននេះ ហើយលោកនៅតែជាកម្លាំងនយោបាយដ៏មានឥទ្ធិពល ។

លោក Ferdinand Marcos Jr ដែលបានឈ្នះតំណែងជាប្រធានាធិបតីថ្មី បានគាំទ្រសង្រ្គាមគ្រឿងញៀនរបស់លោក Duterte ហើយគេដឹងថា កូនស្រីរបស់លោក Duterte គឺលោកស្រី Sara ដែលត្រូវបានជ្រើសរើសជាអនុប្រធានាធិបតី។ Marcos Jr បានបង្ហាញពីសញ្ញាថា រដ្ឋាភិបាលរបស់លោកនឹងមិនសហការជាមួយការស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លើការសម្លាប់នេះទេ។

លោក Greg Wyatt នាយកផ្នែកស៊ើបការណ៍សម្ងាត់ធុរកិច្ចនៅក្រុមហ៊ុន PSA Philippines Consultancy បាននិយាយថា “ការបោះឆ្នោតជាមូលដ្ឋានបានសម្រេចចិត្តថា នឹងមិនមានការស៊ើបអង្កេតធ្ងន់ធ្ងរទៅលើតួនាទីរបស់ប្រធានាធិបតី Rodrigo Duterte នៅក្នុងសង្គ្រាមគ្រឿងញៀនសម្រាប់រយៈពេលប្រាំមួយឆ្នាំខាងមុខ” ។

របាយការណ៍ពីរដ្ឋាភិបាលថា មនុស្សច្រើនជាង ៦២០០នាក់បានស្លាប់ ក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន ក្នុងប្រទេស ចាប់តាំងពីលោក Rodrigo Duterte ចូលកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន កាលពីឆ្នាំ២០១៦៕ ប្រភព៖ បាងកកប៉ុស្តិ៍ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner