ប្រធានសហព័ន្ធកីឡាឃីត បុកស៊ីងកម្ពុជា និយាយថា ស៊ីហ្គេម ឆ្នាំ២០២៣ លទ្ធផលទទួលបានត្រូវតែល្អជាងស៊ីហ្គេមនៅប្រទេសវៀតណាម

TORY បន្ទាប់ពីជោគជ័យក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ដោយ ប្រជែងដណ្តើមបានមេដាយមាស១គ្រឿង និងមេដាយប្រាក់ និងសំរិទ្ធ ជាច្រើនគ្រឿងជូនកម្ពុជា កាលពីអំឡុងខែ ឧសភា ឆ្នាំ២០២២កន្លងទៅ លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីត បុកស៊ីងកម្ពុជា បាននឹងកំពុងដាក់ផែនការយ៉ាងម៉ត់ចត់ឆ្ពោះទៅក្រសោបមេដាយឲ្យបានចំនួនច្រើននៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ។

ប្រធាន សហព័ន្ធរូបនេះ លើកឡើងថា បន្ទាប់ពីបញ្ចប់បេសកម្មស៊ីហ្គេមនៅប្រទេសវៀតណាម កីឡាករកីឡាការិនីជម្រើសជាតិឃីតបុកស៊ីង យើងមិនបានរំលាយ ឬក៏សម្រាកនោះទេ ដោយយើងកំពុងតែដុលដៃដុតជើងបង្កើនការហ្វឹកហាត់ និង ពង្រឹងបច្ចេកទេសបន្ថែមជូនកីឡាករកីឡាការិនី ដោយយកបទពិសោធន៍ឆ្លងកាត់ផ្ទាល់ពីប្រទេសវៀតណាមមកបំពេញអ្វីដែលជាចំណុចខ្វះខាតរបស់កីឡាករកីឡាការិនី ធ្វើយ៉ាងណាកែលម្អពួកគេក្លាយជាសក្តានុពលពេលប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។

ប្រធាន សហព័ន្ធខាងលើ បានគូបញ្ជាក់ថា ស៊ីហ្គេមនៅប្រទេសវៀតណាមយើងទទួលបានលទ្ធផលជោគជ័យ ដោយសមិទ្ធផលដែលយើងទទួលបានមានមេដាយមាសនិងមេដាយប្រាក់ជាច្រើនគ្រឿង ហើយ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះយើងដាច់ខាតត្រូវបង្កើនចំនួនមេដាយមាសនិងប្រាក់ឲ្យបានចំនួនច្រើនលើសស៊ីហ្គេមនៅប្រទេសវៀតណាម ដោយហេតុថា យើងជាប្រទេសម្ចាស់ផ្ទះ ដើម្បីមុខមាត់ជាតិ និងកេត្តិយសជាតិ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម អត្តពលិកកីឡាឃីតបុកស៊ីង ដណ្តើមបានមេដាយជូនជាតិ៥គ្រឿងមេដាយមាស១គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ១គ្រឿង៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner