ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកមានកំពុងមានដំណើរការល្អប្រសើរ។ ផលលាភធំមិនទាន់កើតមាននៅឡើយទេ ប៉ុន្តែសូមមានភាពរីករាយ ពេញចិត្តជា មួយនឹងលទ្ធផលដែលអ្នកនឹងទទួលបានៅពេលនេះ។ ប៉ុន្តែអ្វីដែលជាអំណោយផផលពិសេសនោះ គឺអ្នកទទួលបានសេចក្តីសុខផ្លូវចិត្តបានច្រើន។ ក្នុងពេលស្របគ្នានេះ មិនគួរបង្កើតភាពរញ៉េរញ៉ៃ ឬបោះចូលថាមពលជុំវិញរឿងលុយកាក់ដែលគ្រាន់តែជារូបភាពបបញ្ឆោតភ្នែក។ ផ្ទុយទៅវិញ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ដោះស្រាយបញ្ហាទាក់ទងនឹងអចលនទ្រព្យនោះទេ។  
ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមព្យាយាមបដិសេធរាល់ការធ្វើការសន្និដ្ឋាននានាដែលគ្មានមូលដ្ឋាន និងពត៌មានជាក់លាក់។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនឲ្យរស់នៅជាមួយនឹងកំហុសដែលធ្លាបបានកើតឡើង ហ់យក៏ជាកំហុសដែលអ្នកធ្លាប់បានទទួលស្គាល់កន្លងមកហើយ។ ក្នុងនោះប្រសិនបើនៅពេលព្រឹក អាជីវម្ម និងកិច្ចការមួយចំនួនហាក់ មិនសូវរលូនក្តិ​សមកុំមានការព្រួយបារម្ភអ្វី ពីព្រោះនៅចុងបញ្ចប់ការងារល្ងាចនេះ លោកអ្នកនឹងទទួលបានអំណោយផលតាមការរំពឹង ពិសេសបញ្ហាក៏នឹងអាចដោះស្រាយបាន។  

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ សូមការពារខ្លួនអ្នកពីការរំខានដែលមិនចាំបាច់ពីក្នុងបរិស្ថានខាងក្នុង និងខាងក្រៅ។ កំណត់ពត៌មានដែលអ្នកត្រូវទទួលយក ឬបោះបង់ចោល បើមិនដូច្នេះលោកអ្នកនឹងជួបស្ថានភាពស្មុគ្រស្មាញដែលមិនគួរនឹងកើតឡើង។ លើសពីនេះ វាជាការល្អប្រសើរក្នុងការចូលរួមយ៉ាងសកម្មជាមួយនឹងកិច្ចការជាដែលស្ថិតក្នុងដៃ ពីព្រោះបើទោះបីជាលោកអ្នកខំហក់ចាប់ការងារ ឬឳកាសផ្សេងយ៉ាងណាក្តី ក៏អ្នកហាក់មិនមានពេល វេលាគ្រប់គ្រាន់នោះទេ។ សូមព្យាយាមធ្វើការសម្រេចបែបណា ដែលរំពឹងដល់ទិន្នផលក្នុង រយៈពេលវែងឆ្ងាយ។  

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ការធ្វើការក្នុងវិស័យពត៌មាន ទីផ្សារ និងការផ្សាយពាណិជ្ជកម្ម។ ពាក្យសំដីរបស់អ្នកមានទំងន់ពិសេស ដូច្នេះអ្នកមិនចាំបាច់ខិតខំប្រឹងប្រែងខ្លាំងពេកដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួននោះទេ។ ក្រៅពីនេះ ហោរាសាស្រ្តអាជីពណែនាំឲ្យអ្នកវាយតម្លៃសមត្ថភាព និងភាពប្រែប្រួលរបស់ការងារ និងយកមធ្យោបាយសមស្របឆ្លើយតបទៅនឹងស្ថានភាពនោះ។ ក្រៅពីនេះ ប្រសិនបើអ្នកនឹងធ្វើការងារពាក់ព័ន្ធនឹងការលក់ចេញទិញចូលចលន និងអចលនទ្រព្យនឹងទទួលបានលាភសំណាងលុយកាក់ចំណេញបានច្រើន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ អាជីពរបស់លោកអ្នកមានដំណើរការល្អ។ វាមិនយឺតពេលទេក្នុងការផ្លាស់ប្តូរអនាគតអាជីព ប៉ុន្តែយត្រូវថ្លឹងថ្លែងរាល់ពត៌មាន និងស្ថានភាពនានាដែលបានជួបប្រទះក្នុងពេលកន្លងមកជាមុនសិន។ បន្ថែមពីនេះ សូមព្យាយាមរក្សាខ្លួនឲ្យស្ថិតក្នុងរបៀបដែលអាចគ្រប់គ្រងបាន ធ្វើយ៉ាងណាស្តាប់ឲ្យបានច្រើន ហើយជៀសវាងការប្រតិកម្មខ្លាំងពេក។ ក្រៅពីនេះ ការរក្សាអាកប្បកិរិយា និងពាក្យសំដី ប្រសិនជាអាចមិនគួរពាក់ព័ន្ធនឹងការប្រជុំជាក្រុមច្រើនពេកទេ ពីព្រោះឳកាសដែលអ្នកនឹងបង្កើតភាពយល់ច្រលំកំពុងមានសញ្ញាណគួរឲ្យ យកចិត្តទុកដាក់បំផុត។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនឲ្យសម្រាកមុនម៉ោង និងរក្សាស្ថានការណ៍ឲ្យស្ថិតក្រោមការគ្រប់គ្រង។ សូមផ្អាកការធ្វើដំណើរកំសាន្ត ឬប្រើប្រាស់ពេកវេលាមិនសមស្របចំពោះភាពរីករាយរហូតដល់ពេលល្ងាចតែម្តង។ លោកអ្នកងាយនឹងបាត់បង់ពេលវេលា និងការបាត់បង់លំនឹងផ្នែកអារម្មណ៍ដែលធ្វើឲ្យងាយស្រួលប៉ះពាល់ពីឥទ្ធិពលខាងក្រៅ។  អាស្រ័យហេតុនេះ សូមរក្សាអាជីពរបស់ខ្លួនឲ្យនៅក្នុងកំរិតមធ្យម។ ក្រៅពីនេះសូមព្យាយាមចូលឲ្យបានកាន់តែកៀកនឹងថ្នាក់លើរបស់អ្នកដើម្បីឲ្យអ្នកអាចយល់ដឹងពីបញ្ហាបានច្រើន និងងាយសម្របខ្លួន​។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចអនុវត្តផែនការទាំងឡាយប្រកបដោយភាពរស់រវើក និងត្រឹមត្រូវជានិច្ច។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរស្ថានភាពការងារ ការបណ្តាក់ទុន ឬការចុះហត្ថលេខា និងការធ្វើកិច្ចព្រមព្រៀងនានា។ ក្នុងពេលស្របគ្នានេះ សូមធ្វើការអត់ធ្មត់ និងយោគយល់អោយបានច្រើនចំពោះមនុស្សនៅក្នុងរង្វង់ការងារជាមួយគ្នា។ លើសពីនេះ រាល់បញ្ហារបស់អ្នកដទៃមិនគួរពាក់ព័ទ្ធនោះទេ ប្រយ័ត្នគុណនឹងប្រែក្រឡាស់ទៅជាទោសវិញ។ ដោយឡែក​ទូទៅអ្នកនឹងងាយយល់ដឹងពីបញ្ហាបានច្រើន និងអាចដោះស្រាយករណីនោះដោយមានភាពងាយស្រួលបំផុត។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីពរបស់លោកអ្នកហាក់ជួបនូវស្ថានភាពប្រែប្រួលច្រើនដែលតម្រូវឲ្យមានការខិតខំប្រឹងប្រែងខ្លាំង។ អ្នកត្រូវព្យាយាមឲ្យអស់ពីកំលាំងកាយចិត្ត ពិនិត្យវាយតម្លៃការងារ ហើយត្រូវស្វែងយល់ពីស្ថានភាពនានានៅជុំវិញខ្លួន។ ចំពោះបញ្ហាដែលនៅសេសសល់គួរដាក់កំរិតខ្លួនឯងឲ្យដោះសា្រយឲ្យបានឆាប់ ដើម្បីបញ្ចៀសបញ្ហា។ ក្រៅពីនេះ សូមកុំចុះរកស៊ីបើអ្នកមិនមានទំនុកចិត្តលើខ្លួនឯងពេញលេញនោះទេ។ ក្រៅពីនេះ ប្រហែលជាអ្នកមិនគួរចាកចេញពីស្ថានភាពបច្ចុប្បន្ន ឬការងារដែលកំពុងស្ថិតក្រោមការទទួលបន្ទុកនោះទេ​ ដោយសារមានស្ថានភាពប្រែប្រួលច្រើននៅខាងក្រៅ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានសញ្ញាណឯករាជ្យក្នុងការបំពេញការងារ។ លើសពីនេះអ្នកអាចក្លាយជាអ្នកដឹកនាំដែលមានទេពកោសល្យសម្រាប់ជំនាញរបស់ខ្លួន។ ដូច្នេះពេលវេលានេះអ្នកអាចទទួលបានអំណោយផល និងភាពចម្រុងចម្រើនក្នុងអាជីពយ៉ាងពេញបរិបូរណ៍។ ក្រៅពីនេះ អ្នកអាចមានភាពងាយស្រួលក្នុងការកំណត់ភាពប្រែប្រួល និងកំហុសដែលអាចកើតមានឡើង។ ដោយឡែក លោកអ្នករំពឹងថានឹងទទួលបានដំណឹងដ៏រីករាយចំពោះស្ថានភាពការងារ និងជីវិតផ្ទាល់ខ្លួនផងដែរ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំឲ្យលោកអ្នកដោះស្រាយបញ្ហាដែលកំពុងប្រមូលផ្តុំ។ អ្នកអាចខកខានការផ្តល់ជូនដ៏មានអត្ថប្រយោជន៍ ដោយសារកាតព្វកិច្ចដែលមិនបានបំពេញ។ ផ្ទុយទៅវិញ អ្នកនៅតែមានភាពរស់រវើក និងអាចធ្វើការបត់បែនតាមកាលទេសនានាបាន។ ក្រៅពីនេះ ភាគច្រើនអ្នកនឹងអាចស្វែងរកដំណោះស្រាយចំពោះបញ្ហាលំបាកបំផុត ប៉ុន្តែក៏សូមព្យាយាមធ្វើការងារកុំឲ្យមានការរំខាន។ លើសពីនេះសូមលោកអ្នកបញ្ចៀសការយកចិត្តទុកដាក់ ឬការជ្រៀតជ្រែកទៅលើបញ្ហារបស់អ្នកដទៃ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលវេលានេះ លោកអ្នកអាចធ្វើកិច្ចការងារតាមបំណងប្រាថា្ន ប៉ុន្តែបើទោះបីជាពេលនេះអ្នកមិនមានឳកាសដើម្បីអនុវត្តគំនិតរបស់អ្នកក៏ដោយ ក៏នៅក្នុងអនាគតដ៏ខ្លីនេះអ្វីៗនឹងផ្លាស់ប្តូរទៅជាល្អប្រសើរវិញ។ ដោយឡែក អ្នកកំពុងមានអារម្មណ៍រវើរវាយ បត់បែនច្រើន ដែលពិបាកកំណត់ឲ្យច្បាស់លាស់ ដូច្នេះសូមរក្សាពាក្យសំដីរបស់អ្នកឲ្យបានក្នុងកំរិតអតិបរមា។ ធ្វើយ៉ាងណាកុំបង្កើតកំហុស បើទោះបីជាការងារ ឬហេតុការណ៍នោះហាក់ជាមានភាពច្បាស់លាស់យ៉ាងណាក្តី។ ដោយឡែក សូមប្រុងប្រយ័ត្នក្រែងមានរបួសស្នាម ឬជំងឺដង្កាត់មួយចំនួន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកក្នុងថ្ងៃនេះមើលមិនឃើញពីភាពប្រែប្រួលអ្វីធំដុំនោះទេ ហេតុដូច្នេះសូមកំណត់ផែនការអនុវត្តទាំងឡាយឲ្យស្ថិតក្នុងកំរិតមធ្យម។ ធ្វើយ៉ាងណាកុំចាយវាយច្រើន កុំធ្វើការសន្យាដែលមិនអាចទៅរួច។ គួរចំណាយពេលវេលាឲ្យច្រើនបំផុតចំពោះការងារចំពោះមុខទើបជាការល្អប្រសើរជាង។ ភាគច្រើនអ្នកទំនងជាត្រូវបន្តធ្វើការងារនៅកន្លែងដដែល ប៉ុន្តែទោះបីជាយ៉ាងនេះ សូមគិតពីលទ្ធភាពនៃប្រាក់ចំនូលបន្ថែម។ ក្រៅពីនេះសូមចំណាយពេលវេលាបន្ថែមលើការដកស្រង់បទពិសោធន៍ ឬការចូលរួមក្នុងវគ្គបណ្តុះបណ្តាលនានា។​

ចំណាំ៖

ឆ្នាំទាំង៤ ជូត ថោះ មមី វក រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងទាំងលុយកាក់ សម្ភារៈ និងឳកាសជាច្រើននឹងកើតឡើងស្របពេលគ្នាក្នុងវេលានេះ។    

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner