កម្ពុជានាអតីតកាល និងបច្ចុប្បន្ន

បើយើងក្រឡេកទៅមើលអតីតកាលតែបន្តិច យើងនឹងដឹងថា កម្ពុជាបានប្រែប្រួលខ្លាំង និងឆាប់រហ័សដល់កម្រិតណា។ ពីផ្លវរទេះ ផ្លូវលំហុយដីទ្រលោម មកជាផ្លូវកៅស៊ូខ្មៅរលោងស្រិលគ្រប់បណ្តារាជធានី-ខេត្ត។ ពីំណង់អគារតូចទាប មកជាអគារខ្ពស់ស្កឹមស្កៃបង្អួតរាងឡើងគ្រប់ច្រកល្ហក។ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព វត្តអារាម មានគ្រប់ក្រុង សង្កាត់ ភូមិឃុំ។ យើងលែងធ្វើស្រែដោយពឹងលើកម្លាំងគោក្របី ប្តូរមកវិញនូវគោយន្ត ត្រាក់ទ័រ ដែលអាចបង្កបង្កើនផលបានលើសពី ២ ដង ក្នុងមួយឆ្នាំ។

អ្វីដែលបានរៀបរាប់ខាងលើ គ្រាន់តែជាចំណុចតូចមួយនៃផ្លែផ្កានៃសុខសន្តិភាព ដែលអតីតយុទ្ធជន យុទ្ធនារី កម្មាភិបាលជំនាន់មុន បានយកជីវិតជាដើមទុន ក្នុងការរំដោះប្រទេស ប្រជាជនពីរបបយង់ឃ្នងខ្មែរក្រហម និងខិតខំប្រឹងប្រែងស្តារ កសាង អភិវឌ្ឍន៍ប្រទេសពីបាតដៃទទេ ពីគំនរផេះផង វាលពិឃាត ថ្លុកឈាម មកជាកម្ពុជាដែនដីនៃសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចបច្ចុប្បន្ន។ ទាំងនេះក៏ព្រោះតែការដាក់ចេញនូវគោលនយោបាយច្បាស់លាស់ ប្រាកដប្រជា និងការដឹកនាំដ៏ត្រឹមត្រូវរបស់អគ្គមគ្គទេសក៍នៃសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #សម្ដេចតេជោហ៊ុនសែន #អភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ #អតីតកាល #អតីតកាល

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner