ក្រសួងទេសចរណ៍ ក្រើនរំលឹកឱ្យមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្តបន្ត ពង្រឹងការអនុវត្តវិធានការនានា ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដបន្តទៀត (Video inside)

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ បានចេញសារាចរណែនាំស្ដីពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩។

នៅក្នុងសារាចរណែនាំនេះ ក្រសួងទេសចរណ៍បានក្រើនរំលឹកដល់ មន្ទីរទេសចរណ៍រាជធានី-ខេត្ត និងម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម ទេសចរណ៍ អំពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ (ឬនីតិវិធីប្រតិបត្តិ ស្ដង់ដាអប្បបរមា-SOP) ដែលក្នុងនោះរួមមាន៖

១៖ ត្រូវបន្តពង្រឹងការអនុវត្តឱ្យបានយ៉ាងខ្ជាប់ខ្ជួននូវវិធានការ ទាំងឡាយ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងវិធាន សុវត្ថិភាព ទេសចរណ៍របស់ក្រសួងទេសចរណ៍ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

២៖ គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ត្រូវបន្តពង្រឹងការ គ្រប់គ្រង ឱ្យបានល្អប្រសើរ ពិសេសត្រូវកំណត់សមត្ថភាពផ្ទុក (Carrying Capacity) អតិបរមា ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង សមត្ថភាពផ្ទុក (Carrying Capacity Management System) ដែលរៀបចំដោយក្រសួងទេសចរណ៍ តាមរយៈគេហទំព័រ https://www.camccms.org។

៣៖ គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ត្រូវធានាថាគ្រប់ បុគ្គលិកបម្រើការបានចាក់វ៉ាក់សំាងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ស្របតាមការកំណត់របស់ក្រសួងសុខាភិបាល។

៤៖ ព្រមជាមួយនឹងវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ត្រូវបន្តពង្រឹងគុណភាពសេវាកម្ម ថែរក្សាបរិស្ថាន-អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាកម្មឱ្យ បានសមរម្យ។

៥៖ មន្ទីរទេសចរណ៍រាជធានី-ខេត្តត្រូវបន្តសហការជាមួយរដ្ឋបាល រាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យនិងពង្រឹងបន្ថែមនូវការ អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (ឬនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា-SOP)។

៦៖ មន្ទីរទេសចរណ៍រាជធានី-ខេត្តត្រូវបន្តសហការជាមួយ រដ្ឋបាល រាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋានណែនាំបន្តដល់គ្រប់មូលដ្ឋាន អាជីវកម្មសេវាកម្មទេសចរណ៍ និងតម្រូវឱ្យអ្នកគ្រប់គ្រងមូលដ្ឋាន អាជីវកម្ម ត្រូវជូនដំណឹងមកអាជ្ញាធរមូលដ្ឋាននូវរាល់ករណីសង្ស័យ ចំពោះភ្ញៀវដែលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ (បន្ទាប់ពីស្កេន QR Code ទប់ស្កាត់កូវីដ-១៩)។

៧៖ គ្រប់មូលដ្ឋានអាជីវកម្មត្រូវបន្តអនុវត្តរាល់វិធានការជាធរមាន។ ករណីខកខានមិនបានអនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវ មន្ទីរទេសចរណ៍ រាជធានី-ខេត្តត្រូវស្នើសុំការសហការពីអាជ្ញាធរមូលដ្ឋានបញ្ឈប់ ប្រតិបត្តិការ អាជីវកម្មនោះជាដាច់ខាត និងបន្តនីតិវិធីស្នើសុំការអនុវត្ត វិធានការ ច្បាប់ជាធរមាន ពិសេសច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត។

៨៖ មន្ទីរទេសចរណ៍រាជធានី-ខេត្តត្រូវបន្តសហការជាមួយ រដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យទីតាំងដែល ជាប់បំរាមហាមឃាត់ការប្រកបអាជីវកម្ម ជៀសវាងការប្រកបអាជីវកម្ម ដោយពុំបានសុំច្បាប់អនុញ្ញាតត្រឹមត្រូវ៕ ដោយ៖ ជា សេឌី ,ប្រភព៖ ក្រសួងទេសចរណ៍

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner