ឯកឧត្តម ចាយ បូរិន តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខ ឯកឧត្តម យស់ សុន ដល់គេហដ្ឋាន

ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្ស ប្រជាជនកម្ពុជានិងជាប្រធានផ្នែកឃោសនាអប់រំយុវជន គណបក្សថ្នាក់កណ្តាលតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅរសៀលថ្ងៃទី១ ខែ កក្កដា ឆ្នាំ២០២២បាន ដឹកនាំ ប្រតិភូផ្នែកឃោសនាអប់រំយុវជនគណបក្សថ្នាក់កណ្តាល សួរសុខទុក្ខ ឯកឧត្តម យស់ សុន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន កម្ពុជា និងជាទីប្រឹក្សាសម្តេច វិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានវ័យចាស់ហើយ មានជំងឺកំពុងព្យាបាលនៅគេហដ្ឋាននៅរាជធានីភ្នំពេញ។

ក្នុងឱកាសនោះឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ នាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា-សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាក
បាតក្រហមកម្ពុជា និងសម្តេចលោកជំទាវ ឮឯកឧត្តម ដែលជាថ្នាក់ ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់រួមនិង ឯកឧត្តមបណ្ឌិត
ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះ ឯកឧត្តម យស់ សុន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។

ឯកឧត្តមប្រធានប្រតិភូ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា តែងតែរក្សាចាស់បង្កើនថ្មី ហើយជានិច្ចជាកាលសម្តេចនិងថ្នាក់ ដឹក នាំ គណបក្សគ្រប់ជាន់ថ្នាក់ តែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ឥស្សរជនស្នេហាជាតិ ចាស់ព្រឹទ្ធាចារ្យ និវត្តន៍ជន និងសមាជិកសមាជិការគណបក្សទំាងអស់ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ មាតុភូមិ។

ប្រតិភូយុវជថ្នាក់កណ្តាល បានសម្ដែងនូវមនោសញ្ចេតនា និងការគោរពដឹងគុណ កោតសរសើរដោយស្មោះចំពោះវីរភាព និងស្នាដៃដ៏ធំធេងជាច្រើនមិនអាចកាត់ថ្លៃបានរបស់ ឯកឧត្តម យស់ សុន ដែលបានចូលរួមចំណែកក្នុងការស្តារ-កសាង និងអភិវឌ្ឍប្រទេសជាតិ ជារៀងរហូតមក។ ដូចជាធ្លាប់បានបំពេញការងារជាប្រធានគណៈទាក់ទងការបរទេសមជ្ឈិមបក្សពីឆ្នាំ១៩៨៤ដល់ឆ្នាំ១៩៩០ ជារដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ពីឆ្នាំ១៩៩០ដល់ឆ្នាំ១៩៩២ ជាតំណាងរាស្ត្រពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០១៣ និងបន្តធ្វើជាប្រធានគណៈទាក់ទងការបរទេសរបស់គណបក្សពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៩ ហើយបច្ចុប្បន្នជាទីប្រឹក្សាសម្តេច វិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម ប្រធានប្រតិភូ និងសមាជិកទាំងអស់បានចាត់ទុកគុណបំណាច់របស់ឯកឧត្តម យស់ សុន នាពេលកន្លងមកជាកេរដំណែល និងជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយៗ បានរៀនសូត្រនិងអនុវត្តតាម ។

សូមរម្លឹកថា ឯកឧត្តមបណ្ឌិត ហ៊ុន ណែត ដែលជាថ្នាក់ដឹកនាំយុវជនគណបក្សថ្នាក់កណ្តាល តែងតែណែនាំដល់ថ្នាក់ដឹកនាំ
យុវជនគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់ចាស់ព្រឹទ្ធាចារ្យ ឥស្សរជនគណបក្សទំាងអស់ ដែលលោកកំពុងស្ថិតនៅក្នុងវ័យជរា ឬមានជំងឺ ត្រូវសហការគ្នាចុះសួរសុខទុក ផ្តល់កម្លំាងចិត្ត ជូនលោកជាប្រចាំ ពីព្រោះថា ចាស់ព្រឹទ្ធាចារ្យ រៀមច្បងជំនាន់មុន បានធ្វើពលីកម្មដ៏ធំធេងនិងសម្រេចបានសមិទ្ធផលជាច្រើនសម្រាប់ប្រទេសជាតិ និងប្រជាជន ដែលយុវជនជាអ្នកបន្តវេនត្រូវសម្ដែងការដឹងគុណចំពោះថ្នាក់ដឹកនាំជំនាន់មុន ហើយខិតខំថែរក្សា មរតកដ៏ថ្លៃថ្លា និងកសាងឱ្យបាននូវសមិទ្ធផលថ្មីៗ បន្ថែមទៀត។

ក្នុងឱកាសដ៏មានអត្ថន័យនេះដែរឯកឧត្តម ចាយ បូរិន រួមជាមួយសមាជិកផ្នែកឃោសនាអប់រំ យុវជនគណបក្សថ្នាក់កណ្តាលបានប្រគល់ជូនវត្ថុអនុស្សារីយ៍និងថវិការបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនឯកឧត្តម យស់ សុន និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា ឯកឧត្តម យស់ សុន ឆាប់បានជាសះស្បើយពីជំងឺដង្កាត់នានា មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ។

ឯកឧត្តម យស់ សុន ព្រមទាំងក្រុមគ្រួសារ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាពិសេស ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមជូនដល់ចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋជួបការលំបាក ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយ ស័កិ្កសមជា អ្នកបន្តវេន ពោរពេញដោយគុណធម៌និងសមត្ថភាពជាទំពំាងស្នងឬស្សីរបស់គណបក្ស និងប្រទេសជាតិទៅថ្ងៃអនាគត៕ ដោយ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner