សមាជិកសមាជិកាគណបក្សប្រជាជនឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាលជួបជុំគ្នា អបអរសាទរ ថ្ងៃបង្កើតគណបក្ស (Video inside)

កណ្ដាល ៖ សមាជិកសមាជិការគណបក្សប្រជាជនឃុំព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្ដាល ច្រើនកុះករបានមកជួបជុំគ្នាដោយក្តីរីករាយ ធ្វើពិធី អបអរសាទរខួបលើកទី៧១ថ្ងៃបង្កើតគណបក្សប្រជាជន កាលពីថ្ងៃទី១ កក្កដានេះ ក្រោមវត្តមាន ឯកឧត្តម គង់ អៀង ទីប្រឹក្សាសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំព្រែកអញ្ចាញ ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គង់ អៀង បានអរគុណដល់សមាជិក សមាជិកា គណបក្សប្រជាជនទាំងអស់ក្នុងឃុំព្រែកអញ្ចាញ ដែលជានិច្ចកាល បានផ្តល់នូវកតញ្ញូតាធម៌ សច្ចះធម៌ និងគាំទ្រឥតងាករេ ចំពោះគណបក្សប្រជាជន ដែលជាគណបក្ស ប្រកាន់ខ្ជាប់នូវ ឧត្តមគតិរបស់ខ្លួន បម្រើផលប្រយោជន៍ ជូនជាតិមាតុភូមិ និងប្រជាជន រួមសុខ រួមទុក្ខជាមួយប្រជាជនគ្រប់កាល:ទេស: ។

ឯកឧត្តម គង់ អៀង ក៏បានអរគុណសមាជិក សមាជិកា គណបក្សប្រជាជន ឃុំព្រែកអញ្ចាញដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំនាពេលកន្លងមកនេះ បានគ្រប់ៗគ្នានិងបោះឆ្នោតគាំទ្របេក្ខភាពក្រុមប្រឹក្សាឃុំមកពីគណបក្សប្រជាជន។ ឯកឧត្តមបន្តថា គណបក្សប្រជាជនជានិច្ចជាកាល ការពារដាច់ខាតនូវ សន្តិភាព ស្ថិរភាពនយោបាយរបស់ជាតិ ដើមី្បធានានូវជីវភាពដ៏សុខសាន្តរបស់ប្រជាជន និង ការអភិវឌ្ឍប្រកបដោយចិរភាព។ ជាមួយនេះក៏ប្រឆាំងដាច់ខាត់រាល់ទង្វើទាំងឡាយណា ដែលនាំអោយខូចប្រយោជន៍ជាតិ។

ឯកឧត្តម គង់ អៀង បន្តទៀតថា បច្ចុប្បន្ននេះ ក្រោមកិច្ចដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានកំពុងបន្តភាពរីកចម្រើនលើគ្រប់វិស័យ បានធ្វើឲ្យប្រទេសជាតិ ទទួលបានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍន៍ជឿនលឿន និងធ្វើឲ្យជីវភាពរបស់ប្រជាជនប្រសើរឡើងជានិច្ច។

ក្នុងពិធីអបអរសាទរខួបលើកទី៧១ថ្ងៃបង្កើតគណបក្សប្រជាជននេះ ថ្នាក់ដឹកនាំឃុំព្រែកអញ្ចាញក៏បានដាក់បង្ហាញ ផ្ទាំងរូបភាពស្តីពី ការរីកចម្រើនសមិទ្ធផលគ្រប់វិស័យ នៅក្នងឃុំ ជាពិសេសផ្លូវគមនាគមដែលបានជួយសម្រួលដោះស្រាយនូវទុក្ខលំបាក ព្រមទាំងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឃុំព្រែកអញ្ចាញបានយ៉ាងល្អប្រ សើរ ដែលមកដល់ពេលនេះគ្រប់រចនាសម្ព័ន្ធក្នុងឃុំព្រែកអញ្ចាញមិនចាញ់តំបន់ទីក្រុងឡើយ ៕ ប្រភព ៖ ខេត្តកណ្តាល

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner