ក្រុមការងារចម្រុះក្រុងសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងលួចឈូយឆាយដីព្រៃលិចទឹកនៅឃ្លាំងទឹកទំនប់៧៨ បញ្ជូនទៅកាន់តុលាការ

សៀមរាប ៖ ដោយអនុវត្តតាមការណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាពិសេសឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ លោក ហាយ យង់ ប្រធានការិយាល័យសាធារណការដឹកជញ្ជូន អនាម័យបរិស្ថាន និងសន្តាប់ធ្នាប់សាធារណៈក្រុង បានដឹកនាំក្រុមការងារចម្រុះ រួមមាននឹងអាជ្ញាធរ សហការជាមួយរដ្ឋបាលជលផលខេត្ត ចុះបង្រ្កាប និងឃាត់ខ្លួនបុរសម្នាក់ ដែលកំពុងលួចទន្ទ្រាន ឬឈូសឆាយព្រៃលិចទឹក នៅចំណុចក្នុងឃ្លាំងទឹកទំនប់៧៨ ។

ក្នុងការចុះបង្ក្រានេះដែរ ក្រុមការងារបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឡាំង ថាន ភេទប្រុស អាយុ ២៩ឆ្នាំ បានកំពុងបើកត្រាក់ទ័រភ្ជួរឈូសឆាយដីព្រៃលិចទឹក នៅចំណុចក្នុងឃ្លាំងទឹកទំនប់៧៨ ការឈូយឆាយនេះមានទំហំផ្ទៃដីព្រៃលិចទឹកដែលបានទ្រ្ទានមានទំហំ ជាង ១៣ហិកតា ដែលនេះជាករណីបទល្មើសជាក់ស្តែង ។ ជាមួយគ្នានេះដែរក្រុមការងារក៏បានចាប់ឃាត់ត្រាក់ទ័រ និងអ្នកបើកបរត្រាក់ទ័រ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាកា ចាត់ការតាមផ្លូវច្បាប់។

ជាថ្មីម្ដងទៀតរដ្ឋបាលខេត្តសៀមរាប សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទៅ សូមបញ្ឈប់ការទន្ទ្រាន ឬឈូសឆាយព្រៃលិចទឹកបន្តទៀត ដើម្បីទុកជាជំរកត្រីពងក៏ដូចជាជីវៈចម្រុះផ្សេងៗទៀត ហើយប្រសិនជានៅតែបន្តទន្ទ្រាន ឬឈូសឆាយព្រៃលិចទឹកតទៅទៀត អាជ្ញាធរខេត្ត នឹងធ្វើការបង្គ្រាប និងអនុវត្តច្បាប់កាន់តែធ្ងន់ធ្ងរទៅលើបុគ្គលនោះ ៕ ដោយ ៖ សៀន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner