រថយន្តមិនស្គាល់ម៉ាកបុកម៉ូតូកង់បីឥណ្ឌាបណ្ដាលឲ្យស្លាប់ ២នាក់នៅកន្លែង និងម្នាក់ទៀតជាប់រថយន្ដអូសជាង ១០គីឡូម៉ែត្រទើបធ្លាក់ស្លាប់ នៅលើកផ្លូវជាតិលេខ ៥

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស ៣នាក់បានស្លាប់ និង ២នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង ១:៣០ ឈានចូលថ្ងៃទី ៣ខែកក្កដាឆ្នាំ២០២២ ពីលើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ ១១០ និងលេខ ១១១ នៅក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៍ ខណៈដែលរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបុកម៉ូតូកង់បីឥណ្ឌា (ផាស្អាប់) ។

យោងរបាយការណ៍របស់អធិការនគរ
បាលស្រុកបរិបូរណ៍បានដឹងថា នៅមុនពេលកើតហេតុមានរថយន្តមិនស្គាល់
ម៉ាកមួយគ្រឿង បានបុកម៉ូតូកង់បីឥណ្ឌា ពាក់ស្លាកលេខកំពង់ឆ្នាំង 1K 37.54 ក្នុងដំណើរច្រាសទឹកភ្លៀង បណ្ដាលឲ្យមនុស្សចំនួន ៣នាក់បានស្លាប់ ក្នុងនោះម្នាក់អ្នកបើកបរ និង ២នាក់ទៀតរងរបួស ។

ប្រភពដដែលបានបន្តថា អ្នកបើកបរម៉ូតូផាស្អាប់ មាន ឈ្មោះ ខាន់ សំណាង អាយុ ៤៣ឆ្នាំមានទីលំនៅភូមិគក ឃុំខុនរ៉ង ស្រុកបរិបូណ៌ ។ ចំណែកអ្នករួមដំណើរជាមួយមានឈ្មោះ ផាន់ ភេទ អាយុ ៣៦ឆ្នាំរស់នៅភូមិថ្មី ឃុំត្រពាំងផ្លុង ស្រុកពញា
ក្រែក ខេត្តត្បូងឃ្មុំ( ស្លាប់) ឈ្មោះ រ៉ា ម៉ូ អាយុ ២៨ឆ្នាំរស់នៅភូមិច្រករំដេងលើឃុំស្រុកខេត្តជាមួយគ្នា(ស្លាប់) ឈ្មោះចេង ចៀន ភូមិថ្មី ស្រុកខេត្ត ជាមួយគ្នា រងរបួស ឈ្មោះ រិន រ៉េត អាយុ ៣០ឆ្នាំ នៅភូមិជាមួយគ្នារងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុអ្នករងរបួសត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យចំណែក ម៉ូតូកង់៣ឥណ្ឌាត្រូវបានយកទៅរក្សាទុកនៅអធិការនគរបាលស្រុកបរិបូណ៌ដើម្បីស្រាវជ្រាវនិងចាត់ការតាមនីតិវិធី ។

ដោយឡែកតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋវិញបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ ដែលជិះលើម៉ូតូកង់៣ឥណ្ឌា មានគ្នា៤នាក់ គឺជាអ្នកប្រកបមុខរបរ ដឹកតុ គ្រែ តាមរឺម៉កម៉ូតូដើរលក់តាមភូមិ ។ ពួកគេបានទៅសម្រាកនៅវត្តពន្លៃ ហើយ ៤នាក់ ក្នុងចំណោម ៥នាក់ ដែលមានមុខរបរដូចគ្នា បាននាំគ្នាជួលម៉ូតូកង់បីឥណ្ឌាជិះមកលេងក្រុងកំពង់
ឆ្នាំង លុះត្រឡប់ទៅវិញ គឺម៉ូតូកង់បីឥណ្ឌាបើកត្រឡប់ពីត្បូងទៅជើង ហើយក៏ជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង ចំនួន ២នាក់ រួមទាំងអ្នកបើកបរម៉ូតូកង់ ៣ឥណ្ឌា ចំណែកម្នាក់ទៀតបានជាប់ជាមួយរថយន្តបង្ករអូស ពីកន្លែងកើតហេតុមកធ្លាក់ស្លាប់នៅចំណុចជិតខ្លោងទ្វារប្រាសាទជាងទងក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដែលមានចម្ងាយជិត ១០គីឡូម៉ែត្រ ដោយឡែកសាកសពមានសភាពអូសដាច់ស្នាមរលាត់ ពេញខ្លួនប្រាណ ៕ សុខ គឹមសៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner