ឯកឧត្តម សោម ស៊ុន ប្រារព្ធពិធីអបអរសាទរខួបទី៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាឃុំបន្ទាយស្ទោង

កំពង់ធំ ៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំបន្ទាយស្ទោង បានប្រារព្វពិធី អបអរសាទរខួបទី៧១ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សោម ស៊ុន ប្រធានក្រុមការងាររបស់គណបក្សចុះជួយឃុំ និងថ្នាក់ដឹកនាំភូមិ ឃុំ បានប្រគេនទៀនព្រះវស្សា ព្រមទាំងទេយ្យវត្ថុ ថវិកាដល់ព្រះសង្ឃ៥វត្ត ដែលគង់ចាំព្រះវស្សា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២បន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយគណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកស្ទោង បានផ្សព្វផ្សាយសុន្ទរកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅក្នុងអង្គមីទ្ទីងអបអរសាទរខួបលើកទី៧១ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាថ្ងៃទី២៨ មិថុនា ១៩៥១ – ២៨ មិថុនា២០២២ ជូនអង្គមីទ្ទីងទីស្នាក់ការគណបក្សឃុំ ដែលមានសមាជិក សមាជិកាចូលរួមប្រមាណ ជិត ៥០០នាក់ ។

កញ្ញា រិន ស្រស់ ក្រុមយុវជនសមាជិកគណបក្សឃុំ តំណាងឱ្យសមាជិកសមាជិកានៃអង្គមីទ្ទីង បានឡើងអាននូវចំណាប់អារម្មណ៍និងការប្ដេជ្ញាចិត្ត យ៉ាងមុតមាំក្នុងការគាំទ្រយ៉ាងពេញទំហឹងនូវការដឹកនាំប្រកបដោយ គត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំនាវាកម្ពុជាក្នុងសុខសន្តិភាព និងការ អភិវឌ្ឍន៍ រីកចម្រើនរុងរឿងបន្តទៅទៀត ។

ឯកឧត្តម សោម ស៊ុន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំបន្ទាយស្ទោង ដែលបានអញ្ជើញ ទៅបោះឆ្នោតគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំ របស់គណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់ក្នុងអាណត្តិទី៥ឆ្នាំ២០២២ នេះ និងបានសំណូមពរដល់សមាជិកបក្ស និងប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០២៣ បន្តទៀត ៕
ដោយ ប៊ុន រដ្ឋា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner