សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ការកសាងស្ពានបេតុងព្រះពន្លា ឆ្លងស្ទឹងសិរីសោភ័ណ ក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់អំណោយ កសាងស្ពានបេតុងព្រះពន្លាមានបណ្តោយ ១២០ម ទទឹង១០ម ឆ្លងស្ទឹងសិរីសោភ័ណ ម្តុំវត្តព្រះពន្លា ភូមិ៤ និងភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។

នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានកងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប ថ្លែងឱ្យដឹងដូច្នេះកាលពីល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ខណ:អញ្ជើញចុះពិនិត្យទីតាំងគម្រោង ។

ក្នុងឱកាសនោះក៏មានវត្តមាន ឯកឧត្តមខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ឡុង វុធ អនុប្រធានមន្ទីររៀបចំដែនៃដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោកនាង ហាវ អភិបាលរង និងពលរដ្ឋ ផងដែរ ។

នាយឧត្តមសេនីយ៍ ខេង សុមេធ ថ្លែងថា នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យទើបបានស្នើទៅសម្តេចតេជោ ហើយសម្តេចក៏ឆ្លើយតបពីម្សិលមិញ ថាត្រូវចាប់ផ្តើមសាងសង់ស្ពានមួយជាបន្ទាន់ ។

សូមបញ្ជាក់ថា សំណង់ស្ពានបេតុងនេះ នឹងត្រូវសាងសង់ជំនួសស្ពានឈើចាស់ទ្រុឌទ្រោមដែលបានបាក់ដួលរលំខូចខាតដោយទឹកជំនន់កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០កន្លងមក ។ ហើយការសាងសង់នេះ ដើម្បីឆ្លើយតបចំពោះព្រះសង្ឃ អាចារ្យ គណៈកម្មការអាចារ្យ ពុទ្ធបរិស័ទ ពលរដ្ឋនៅសង្កាត់ព្រះពន្លានិងក្រុងសិរីសោភ័ណ ដែលបានសំណូមពរកាលពីអំឡុងយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែលបានបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២២ថ្មីៗនេះ ។

សូមរំលឹកថា នៅភូមិសាស្ត្រ ក្រុងសិរីសោភ័ណ មន្ត្រីអាជ្ញាធរដែនដី និងមន្ត្រីមន្ទូីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលជាក្រុមការងារចុះជួយខេត្ត មានគម្រោងកសាងស្ពានថ្មថ្មីធំៗចំនួន ៣កន្លែង រួមមាន. ១/ស្ពានថ្មឆ្លងស្ទឹងសិរីសោភ៍ណ វត្តព្រះពន្លាសង្កាត់ព្រះពន្លាជំនួសស្ពានឈើចាស់បានបាក់ដោយសារចាស់ជរានិងទឹកជំនន់ ។ ២/ ស្ពានថ្មកាត់ស្ទឹងសិរីសោភ័ណ ភ្ជាប់ភូមិចក និងភូមិព្រះពន្លានៃសង្កាត់ព្រះពន្លា ។ និង ៣/ស្ពានថ្ម ទំនប់បង្ហៀរ កណ្តោលភូមិ-សង្កាត់ទឹកថ្លា ៕
ដោយ៖ឃិន គន្ធា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner