អាជ្ញាធរមីនកម្ពុជា ប្តេជ្ញាអនុវត្តអនុសាស្ត្រសម្តេច តេជោ នាយករដ្ឋមន្ត្រីកម្ពុជាលែងឲ្យមានគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះបង្កគ្រោះថ្នាក់ដល់មនុស្ស នៅក្នុងឆ្នាំ២០២៥

ខេត្តកំពង់ឆ្នាំង៖ ក្នុងឱកាស អញ្ជើញ អមដំណើរ លោកជំទាវ ឯកអគ្គរដ្ឋទូត ឥណ្ឌា សភាពាណិជ្ចកម្មអាមេរិក និង មូលនិធិ Prince Foundation បំពេញទស្សនៈកិច្ច នៅមជ្ឈមណ្ឌល វិទ្យាស្ថានបច្ចេកទេសសកម្មភាព មីន ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម លី ធុច អនុប្រធានទី១អាជ្ញាធរមីនកម្ពុជាបានមានប្រសាសន៍ថា៖ អនុវត្តតាមអនុសាស្ត្រដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងធ្វើឱ្យកម្ពុជា ក្លាយជាប្រទេស ដែលគ្មានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះបង្ករគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ទៀតហើយ នៅឆ្នាំ២០២៥ ។

ឯកឧត្តម បានបន្តថា៖ ក្នុងនាមអាជ្ញាធរមីន ក៍ដូចជាប្រជាពលរដ្ឋទាំងមូល សូមថ្លែងអំណរគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលកាលពីថ្ងៃសុក្រ កន្លងទៅនេះ នៅខេត្តបន្ទាយមានជ័យ សម្ដេចបានប្រកាស ថាយើងនឹងបោសសំអាតគ្រាប់មីន គ្រាប់រំសេវ ឲ្យអស់ដើម្បីផ្តល់ដី មានសុវត្ថិភាព និងស្នាមញញឹម ជូនដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សម្តេចក៍បានអំពាវនាវគៀងគរ ដល់សប្បុរសជន នានា មាន កាកបាទក្រហមកម្ពុជា ឥស្សរៈ ជនជាតិ របស់យើងដែលគិតមកត្រឹមថ្ងៃទី៥ ខែ កក្កដាឆ្នាំ២០២២ ប្រមូលថវិកាបានជាង ១៣លានដុល្លារ សម្រាប់សកម្មភាពដោះមីននៅកម្ពុជា ដែលមានខេត្តចំនួន៣ ទទួលបានអទិភាពមុនគេ ។

ក្នុងសកម្មភាពនេះដែរ អាជ្ញាធរមីន រៀបចំសហការជាមួយ ប្រតិបត្តិករជាតិ មានដូចជាអង្គភាពស៊ីម៉ាក់ កងយោធពលខេមរៈភូមិន្ទ កងទ័ពមួកខៀវ និងអង្គភាពផ្សេងៗ ដើម្បីរៀបចំកម្លាំង រំដោះដីជូនប្រជាពលរដ្ឋ ជាជំហានៗ និងតំបន់មានអាទិភាព គឺចំការមីន ។

ឯកឧត្តម លី ធុច បានបន្តថា៖ ចំពោះថវិកាដែលសម្ដេចតេជោ កៀងគរ ពីសប្បុរសជន សម្រាប់ការងារមីននេះ យើងត្រូវយកទៅប្រើប្រាស់លើគោលដៅណា ដែលមិនប៉ះពាល់ លើតំបន់ណាដែលទទួលបានការឧបត្ថម្ភ ពីប្រទេសជាមិត្តនោះទេ គឺយើងត្រូវចែកគ្នាឲ្យបានច្បាស់លាស់ដើម្បីរំដោះដីជូនប្រជាពលរដ្ឋ ជាពិសេសដល់តំបន់ ទេសចរណ៍ និង វប្បធម៌ ក៍ជាកន្លែងមានអាទិភាពផងដែរ។

ឯកឧត្តម លី ធុច ក៍បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ មាន ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពមីន កម្ពុជា និង មន្ត្រីបុគ្គលិកអង្គភាពស៊ីម៉ាក់ទាំងអស់ ដែលជាប្រតិបត្តិករជាតិ ដ៏ឆ្នើម មានបទពិសោធន៍ បច្ចេកទេសជំនាញ ទទួលបាន រយៈពេលជាច្រើនឆ្នាំ ក្នុងការបោសសំអាតមីន និងផ្ដល់នូវផ្ទៃដីមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ កន្លងទៅនេះ បានជាង ២ពាន់គីឡូម៉ែត្រក្រឡាផងដែរ។

សូមបញ្ជាក់ដែរថា នៅក្នុងឱកាសបំពេញទស្សនកិច្ចរបស់ លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា សភាពាណិជ្ជកម្មអាមេរិក និងមូលនិធិ Prince Foundation ត្រូវបានមន្ត្រីនៃមជ្ឈមណ្ឌលវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន ខេត្តកំពង់ឆ្នាំង បានធ្វើបទបង្ហាញអំពីការបង្កាត់ពូជ សុនខ ការបង្ហាត់សុនខហិតមីន ហិតម្សៅតេអិនតេ សុនខហិតរកមេរោគកូវីដ19 សកម្មភាពកាត់បន្សាបគ្រាប់មិនទាន់ផ្ទុះ ធ្វើបទបង្ហាញការចុះរាវរកគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅក្នុងទឹកផងដែរ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner