គណបក្សប្រជាជន សង្គ្រោះជាតិឱ្យមានជីវិតរស់ឡើងវិញទាន់ពេលវេលា

ដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់ថ្នាក់ដឹកនាំ យុទ្ធជន យុទ្ធនារី កម្មាភិបាល ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់របស់បនឃាតករខ្មែរក្រហម បានយកជីវិតជាដើមទុន លះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅនៃរបបយង់ឃ្នងខ្មែរក្រហម ប៉ុល ពត។

ផ្តើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តមុះមុតដ៏មហិមា ក្នុងបុព្វហេតុដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជននេះហើយ ទើបបាននាំឱ្យជោគជ័យក្នុងការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបបិសាចវាលពីឃាត ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនលើគ្រប់វិស័យដូចពេលបច្ចុប្បន្នរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានគោលនយោបាយច្បាស់លាស់ ប្រាកដប្រជា និងអាចអនុវត្តបាន៕

#ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #ការរំដោះជាតិ #គណបក្សប្រជាជន #រាជរដ្ឋាភិបាល

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner