អភិបាលរងខេត្តកំពង់ឆ្នាំង ៖ ក្រុមប្រឹក្សាសង្កាត់ដែលបានទទួលតួនាទីភារកិច្ចថ្មីក្នុងអាណត្តិទី៥ ឆ្នាំ២០២២នេះ ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ច និងតួនាទីរបស់ខ្លួនដើម្បីបម្រើប្រជាពលរដ្ឋ និងសេវាសាធារណៈឱ្យបានល្អ និងរហ័ស

កំពង់ឆ្នាំង ៖ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ៥ ខែកក្កដាឆ្នាំ ២០២២នេះបានមានប្រសាសន៍ថាប្រធានក្រុមប្រឹក្សាសង្កាត់សមាជិកសមាជិការទាំងអស់ដែលបានទទួលតួនាទីភារកិច្ចថ្មីក្នុងអាណត្តិទី៥ឆ្នាំ២០២២នេះ ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចនិងតួនាទីថ្មីរបស់ខ្លួនដើម្បីបម្រើប្រជាពលរដ្ឋ និងបម្រើសេវាសាធារណៈឱ្យបានល្អ និងរហ័សជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ។

លោកជំទាវ ប៊ន សុភី មានប្រសាសន៍បែបនេះនៅក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ថ្មី អាណត្តិទី៥ ឆ្នាំ២០២២ សាលាសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ក្រោយពីបានស្តាប់នូវរបាយការណ៍របស់លោកស្រី ភួង ឈួយអេង ចៅសង្កាត់ផ្សារឆ្នាំងក្នុងអាណត្តិទី៥ថ្មី ឆ្នាំ២០២២នេះមក លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង សូមឱ្យក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ដែលទើបជាប់ឆ្នោតកន្លងទៅថ្មីៗនេះត្រូវបម្រើ និងដោះស្រាយរាលបញ្ហានានាជូនពលរដ្ឋ ដោយឈលើការ រួមគ្នាដោះស្រាយដោយសហការធ្វើការងារមិនប្រកាន់និន្នាការនយោបាយនោះឡើយ ។

លោកជំទាវ ប៊ន សុភី ក៏បានធ្វើការផ្តាំផ្ញើដល់ក្រុមប្រឹក្សាសង្កាត់ផ្សារឆ្នាំង ចៅសង្កាត់ចៅសង្កាត់រងទី១ ចៅសង្កាត់រងទី២ ត្រូវគោរពច្បាប់រដ្ឋធម្មនុញ្ញ លិខិតបទដ្ឋាននានា និងច្បាប់បទបញ្ជាផ្ទៃក្នុងតាមអនុសាសន៍សេចក្តីណែនាំច្បាប់គ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ វិមជ្ឈការ សហមជ្ឈការ ដែលថ្នាក់លើគ្រប់ជាន់ថ្នាក់ដាក់ឲ្យអនុវត្តន៍បន្ត និងជឿទុកចិត្តបានដោយយកច្បាប់ ជាគោលការណ៍ក្នុងការដោះស្រាយសម្របសម្រួលដោយការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមករក្សាបានផលប្រយោជន៍ជូនប្រជាពលរដ្ឋជាធំ និងរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងបានល្អបន្ថែមទៀត ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner