សាសនិកឥស្លាម ពិតជាមានសំណាងដែលបានជ្រកកោន ក្រោមដំបូលសុខសន្តិភាពនៅកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន

ខេត្តកំពត ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់សាសនិកឥស្លាមនៅកម្ពុជាបញ្ជាក់ថា ពិភពលោក បានលើកឡើងថា ក្រោមដំបូលសន្តិភាពនៃប្រទេសកម្ពុជា ដែលការដឹកនាំដោយសម្តេចតេជោហ៊ុន សែន បានគិតគូរ ផ្តល់សិទ្ធិ និងសេរីភាពគ្រប់បែបយ៉ាងដល់សាសនិកឥស្លាមដែលអាចនៅរួមរស់ជាមួយគ្នាយ៉ាងសុខដុមរម្យនា គ្មានការរើសអើង និងបានផ្តល់ឱកាស តំណែង តួនាទីនៅក្នុងជួរថ្នាក់ដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងនេះជាសំណាងរបស់សាសនិកខ្មែរឥស្លាម។

ឯកឧត្តម រ៉ូហ្វី អូស្មាន តំណាងរាស្រ្តមណ្ឌលខេត្តពោរសាត់ និងតំណាងឯកឧត្តមបណ្ឌិត អូស្ម័ន ហាស្សាន់ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល និងចែកគោចំនួន ២០០ក្បាល ពពែចំនួន ១០០ក្បាល ជូនទៅសាសនិកឥស្លាមខេត្តកំពត ខេត្តកែប និងខេត្តតាកែវ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ធ្វើឡើងនៅភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។

ឯកឧត្តម រ៉ូហ្វី អូស្មាន បន្តថា បងប្អូនសាសនិកឥស្លាមកម្ពុជា ពិតជាមានសំណាងណាស់ ដែលបានមករស់នៅ និងជ្រកកោនក្រោមដំបូលសុខសន្តិភាពនៃប្រទេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រី រក្សាបាននូវសុខដុមនីយកម្មជាតិសាសន៍ សូម្បីលេខាធិការអង្គការសម្ព័ន្ធឥស្លាមពិភាពលោកក៏សរសើរ និងបានស្នើដល់ប្រទេសផ្សេងៗយកគំរូដឹកនាំតាមសម្តេចតេជោផងដែរ។

មិនតែប៉ុណ្ណោះ សម្តេចតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខ ជីវភាពរស់នៅ ការសិក្សាអប់រំ និងការផ្តល់ឱកាសការងារ ផ្តល់តំណែង តួនាទីក្នុងការចូលរួមដឹកនាំប្រទេស តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ។

អំណោយសត្វគោ ២០០ក្បាល និងពពែ ១០០ក្បាល ជាអំណោយសប្បុរសធម៌ ពីប្រទេសសិង្ហបុរី កាត់តា និងប្រទេសម៉ាឡេស៊ី គិតជាទឹកប្រាក់សរុបប្រមាណជាង ១២ម៉ឺនដុល្លារ តាមរយៈមូលនិធិសមាគម ហ្គីហ្វារីនអន្តរជាតិនៃកម្ពុជា សម្រាប់ចែកជូនដល់សាសនិកឥស្លាមបីខេត្តគឺខេត្តកំពតខេត្តកែបនិងខេត្តតាកែវ សម្រាប់ចូលរួមក្នុងពិធីបុណ្យខែរ៉ាមដន របស់សាសនាឥស្លាមនាពេលខាងមុខនេះ ៕

Sila Sarin

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner