ប្តីប្រពន្ធ គ ថ្លង់ មួយគូរ នៅក្រុងស្វាយរៀង បង្កើតមុខរបរចិញ្ចឹមសត្វលក្ខណៈគ្រួសារផ្គត់ផ្គង់ជីវភាពបានប្រសើរ

ស្វាយរៀង៖ ប្តីប្រពន្ធ គ ថ្លង់ មួយគូរ បង្កើតមុខរបរចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ចេះតស៊ូរៀនអក្សរ លេខនិពន្ធ និងជំនាញដើម្បីប្រកបមុខរបរផ្គត់ផ្គង់ជីវភាពគ្រួសារបានល្អប្រសើរ ធ្វើឱ្យមហាជនសរសើរមិនដាច់ពីមាត់ថា ទោះបីគរ ថ្លង់ តែចេះតស៊ូក្នុងជីវិតបានល្អ។

លោក សៅ វណ្ណៈ ភេទប្រុស អាយុ ៣៥ឆ្នាំ គ ថ្លង់ មានប្រពន្ធឈ្មោះសុខ កាន អាយុ២៥ឆ្នាំ និយាយមិនច្បាស់ ថ្លង់ រស់នៅភូមិតា ណ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ប្រកបមុខរបរចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ រួមមាន៖ ជ្រូក មេ ០៥ក្បាល ក្នុងនោះមេជ្រូក១ក្បាលមានកូនតូច ០៨ក្បាល និងចិញ្ចឹមកូនជ្រូកយកសាច់ចំនួន ៤៥ក្បាល ។ មេគោ ៤ក្បាល មានកូន ៤ក្បាល សត្វ ទា ទេស ចំនួន ៥០ក្បាល សត្វ មាន់ ៤៥ក្បាល និងចិញ្ចឹមកង្កែបជាង ៤០០ក្បាល ហើយក្រៅពីការចិញ្ចឹមសត្វគឺមុខរបរមួយទៀតធ្វើជាជាងកាត់សក់ផងដែរ ។

បើតាមស្រ្តី ឈ្មោះ នន់ សុខុម អាយុ ៥៥ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ បុរស គ ថ្លង់ បានឲ្យដឹងថា គាត់ជាស្ត្រីមេម៉ាយ មានកូន ០៣នាក់ ស្រីម្នាក់ បានរៀបការអស់ហើយ ចំពោះកូនប្រុសឈ្មោះសៅ វណ្ណៈ ដែល គ ហើយថ្លង់នេះគឺជាកូនច្បង កាលពីមានអាយុ ១៤ឆ្នាំត្រូវបានអង្គការជនពិការគថ្លង់ យកទៅបង្រៀនអក្សរនិងលេខ នៅរាជធានីភ្នំពេញ សាលាភាសា គ ថ្លង់ រហូត ចេះមើលអក្សរ និងសរសេរអក្ស ចេះលេខ ចេះបូកលេខ ដកលេខ គុណ ចែក និងចេះប្រើកាស្យូ ស្ទាត់ជំនាញ រហូត អាយុ ២២ឆ្នាំ អង្គការ គថ្លង់បានឲ្យជ្រើសរើសជំនាញ កូនគាត់ បានជ្រើសរើស ជំនាញកាត់សក់ អាយុ ២៤ឆ្នាំបានសុំអង្គការចេញមកផ្ទះស្រុកកំណើតបើកតូបកាត់សក់ អង្គការជនពិការគថ្លង់ បានសង់តូបឲ្យនិងទិញឧបករកាត់សក់ឲ្យមួយកំប្លេ។

ប្រភពបានបន្តថា វណ្ណៈ បានប្រកបមុខរបរកាត់សក់នេះ បានសន្សំប្រាក់យកទៅទិញកូនជ្រូក ២ក្បាលចិញ្ចឹម ជ្រូកមេពូជយកកូន ខណៈនោះអង្គការឃើញវណ្ណៈចង់ចិញ្ចឹមជ្រូក ក៏បានផ្តល់ទុនធ្វើទ្រុងនិងចាក់សាប និងបង្រៀនបច្ចេកទេសជំនាញចិញ្ចឹមសត្វ វណ្ណៈ បានសុំអង្គការប្រកបមុខរបរចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ចិញ្ចឹមមាន់និងទាទេស ព្រមទាំងចិញ្ចឹមគោ ដាំបន្លែ ។

អ៊ុស្រី បានបន្តថា អង្គការជនពិការគ ថ្លង់ កម្ពុជា ក៏បានគាំទ្រ ផ្តល់ទុន និងផ្តល់ជំនាញដល់វណ្ណៈរហូត វណ្ណៈអាចដំណើរការអនុវត្តន៍វិស័យកសិកម្ម មានកសិដ្ឋានខ្នាតតូចលក្ខណៈគ្រួសារបានជោគជ័យ។នៅឆ្នាំ២០២២នេះវណ្ណៈ បានរៀបការប្រពន្ធឈ្មោះ សុខ កាន អាយុ២៥ឆ្នាំ ដែលជានារីម្នាក់ និយាយមិនច្បាស់ និងថ្លង់ មកដល់ពេលនេះនាងមានផ្ទៃពោះ ០៦ខែ កូនដំបូង ហើយពីនាក់ប្តីប្រពន្ធបានប្រឹងប្រែងធ្វើការប្រកបមុខរបរគ្មានទំនេរឡើយ គឺ កាត់សក់ និងចិញ្ចឹមសត្វជាកសិដ្ឋានខ្នាតតូចលក្ខណៈគ្រួសារបានប្រសើរ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋបានកោតសរសើរ ថាទោះបីគ ថ្លង់ទាំងពីរនាក់ប្ដីប្រពន្ធគឺឧស្សាព្យាយាមក្នុងជីវិតណាស់។

អ៊ុស្រីបានបន្តថា បច្ចុប្បន្ននេះបន្ថែម ចិញ្ចឹមកង្កែប ៣អាង ស្មើជាង ៤០០ក្បាលទៀត។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះការលក់កូនជ្រូកបានតម្លៃថោក ពីមុនកូវីដ គឺកូនជ្រូក១ក្បាល តម្លៃ ១០០ដុល្លារ បច្ចុប្បន្នកូនជ្រូកគ្មានទីផ្សារ អ្នកទិញឲ្យតម្លៃថោកដូច្នេះសម្រេចមិនលក់ទុកចិញ្ចឹមយកសាច់វិញ ដោយជ្រូកសាច់ ជ្រូករស់ ១គីឡូតម្លៃ ១២,០០០រៀល។

ហើយការចិញ្ចឹមគឺឲ្យចំណីធម្មជាតិ ទិញកន្ទក់និងបបរបន្លែ ទិញចំណីបំប៉នបន្តិបន្តួចប៉ុណ្ណោះ ៕ ដោយ ៖ នុត នាង

ads banner