ផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី ៖ ទិសដៅ យុទ្ធសាស្រ្តទី១

ការកំណត់អាទិភាព សម្រាប់ការអភិវឌ្ឍ

១. របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិនៃដែនជម្រកសត្វព្រៃទាំង៥ (ដែនជម្រកសត្វព្រៃភ្នំព្រេច ណាមលៀរ លំផាត់ កែវសីមា និងស្រែពក)

២. របៀងទេសចរណ៍វប្បធម៌និងអេកូទេសចរណ៍ប៊ូស្រា ដាក់ដាំ

៣. ក្រុងសែនមនោរម្យ ជាបណ្តុំសម្មភាពពហុបំណង

៤. តំបន់ស្រុកអូររាំង ភ្ជាប់ជាមួយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលអាចអភិវឌ្ឍន៍ជាតំបន់រណបភ្ជាប់ជាមួយក្រុងសែនមនោរម្យ

៥. តំបន់ប្រជុំជននៃស្រុកកោះញែក មានសក្តានុពលក្នុងការរៀបចំអភិវឌ្ឍន៍ជាមណ្ឌលទេសចរណ៍ នាពេលអនាគតហើយការអភិវឌ្ឍមានវិសាលភាពទូលំទូលាយជាងក្នុងតំបន់អភិរក្ស

៦. តំបន់តាមច្រកព្រំដែន ដែលមនុញ្ញាតឲ្យមានការអភិវឌ្ឍជាតំបន់ទេសចរណ៍សមាហរណពិសេស។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner