ថ្ងៃ១៨កក្កដា៖គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសម្លាប់ មនុស្សពីរនាក់ និងធ្វើឱ្យ របួសប្រាំនាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស គិតត្រឹម រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ បណ្តាលឱ្ យមនុស្សពីរស្លាប់និង របួសធ្ងន់ស្រាលប្រាំនាក់ (ស្រាលមួយ នាក់)។

យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំង ប្រទេស កម្ពុជា ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៨ ខែកក្កដា បានបញ្ជាក់ថា គ្រោះថ្នាក់ ដែលបង្ក ឱ្យមានមនុស្សស្លាប់ពីរនាក់ និងរបួសប្រាំនាក់ កើតឡើង ដោយសារការប៉ះទង្គិចគ្នា ចំនួនប្រាំលើក។

ជាមួយគ្នានោះ នាយកដ្ឋាន ក៏សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់គ្នា សូមធ្វើដំណើរ ប្រកាន់ខ្ជាប់ នូវច្បាប់ចរាចរណ៍គោកជានិច្ច៕ ដោយ ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner